Sponsor
Pisey

អ្នកភូមិ​ក្នុង​តំបន់ សេយ៉ុងជូ​ ខេត្ត ​ក្យេយ៉ុងសាង​ ប្រទេស​ កូរ៉េខាងត្បូង​ សម្ដែងការ​ខឹង​សម្បារ​នៅ​ពេល​​ដែល​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់ ​អាមេរិក​ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីនោះ​ ដើម្បី​ដំឡើង​​ក្រោម​ផែនការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ​ដោយ​អ្នកភូមិ​បាន​ចេញ​មក​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​ទាំង​នោះ ។​ 

អ្នក​ភូមិ​និយាយ​ថា​ ភូមិ​របស់​ពួក​គេ​មាន​ប្រជាជន​រស់​នៅ​ត្រឹម​តែ​ជាង​ ១០០​ នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​រហូត​ដល់​ជិត​មួយ​ពាន់​នាក់​ ក្នុង​ពេល​ដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​មីស៊ីល​ ហើយ​ប៉ូលិស​ខ្លះ​ឈរ​នៅ​មុខ​ផ្ទះ​និង​មិន​ឲ្យ​ប្រជាជន​ចេញ​ពី​ផ្ទះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ សេរីភាព​របស់​ប្រជាជន​ក្នុង​តំបន់ ។​ ប្រជាជន​អះអាង​ថា​ ប្រព័ន្ធ​ការពារ​មីស៊ីល​មិន​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព​ឡើយ​ គឺ​មាន​តែ​នាំ​ឲ្យ​មាន​សង្គ្រាម​ប៉ុណ្ណោះ​ ដូច្នេះ​ពួកគេ​ទាមទារ​កុំ​ឲ្យ​ដំឡើង​ប្រព័ន្ធ​អាវុធ​នេះ​ក្នុង​តំបន់​របស់​ពួក​គេ ។​ 

សូម​បញ្ជាក់​ថា​ ប្រព័ន្ធ​ការពារ​មីស៊ីល​ ចាប់​ផ្ដើម​បញ្ជូន​ទៅ​ដល់​ប្រទេស​ កូរ៉េខាងត្បូង​ កាល​ពី​ខែ​ មិនា​ ប៉ុន្តែ​ អាមេរិក ​និង ​កូរ៉េខាងត្បូង ​ស្ទាក់ស្ទើរ​នៅ​មិន​ទាន់​ពិភាក្សា​អំពី​ដំណើរ​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​ទាំង​នោះ​ ដោយសារ​បេក្ខភាព​ប្រធានាធិបតី​ កំពុង​ជជែក​ដេញដោល​មុន​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ កូរ៉េខាងត្បូង​ នៅ​ថ្ងៃ​ទី​ ៩​ ខែ​ ឧសភា ។​ 

ប្រភពៈ​ cgtn​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor