
ថ្មីៗនេះប្រទេសអូស្ត្រាលីកំពុងតែទទួលរងគ្រោះធម្មជាតិទឹកជំនន់ជនលិចរដ្ឋ ខ្វិនលេន [Queensland] នៃទីក្រុង រុគថេមធុន [Rockhampton]។ រដ្ឋាភិបាលប្រទេស អូស្ត្រាលីបានប្រកាស់ឲ្យប្រជាពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន ចំពោះសត្វកាចសាហាវនាៗ ដែលតែងតែចេញមករស់នៅក្បែរនឹងផ្ទះប្រជាពលរដ្ឋ នៅពេលដែលមានទឹកជំនន់បែបនេះ។
ហើយបើយោងតាមអ្នកកាសែតយកព័ត៌មានផ្ទាល់ពីគ្រោះទឹកជំនន់ ពួកគេបានប្រាប់ឲ្យដឹងថានៅពេលដែលពួកគេធ្វើសេចក្តីរាយការណ៍ផ្ទាល់ពីគ្រោះទឹកជំនន់នេះ គឺពួកគេ បានឃើញផ្ទាល់ មុខទល់នឹងមុខ ជាមួយសត្វក្រពើដែលបានបង្ហើបក្បាលរបស់វាចេញពីទឹកព្រឹមៗ។


អ្នកយកព័ត៌មានឈ្មោះ បីអានកា ស្តូន [Bianca Stone] បាននិយាយថា:
ពេលយើងកំពុងសេចក្តីរាយការណ៍បន្តផ្ទាល់តាមទូរទស្សន៍ ពួកយើងក៏បានឃើញសត្វម្យ៉ាង ហើយនោះប្រហែលជាសត្វក្រពើហើយ គាត់បានយកម្រាមដៃចង្អុលទៅកាន់សត្វក្រពើនោះ និងបន្តការធ្វើសេចក្តីរាយការណ៍ទាំងអារម្មណ៍ភ័យខ្លាច។
ទស្សនាវីដេអូក្រពើនេះខាងក្រោម:
ក្រោយមកទើបអ្នកកាសែតដឹងថា ក្រពើនោះគ្រាន់តែជាក្រពើឈើគេដាក់ដើម្បីលំអរសួនតែប៉ុន្នោះ។
ក្រោយពីដឹងការពិត អ្នកកាសែតបាននិយាយថា:
សំណាងហើយដែលវាគ្រាន់តែជាក្រពើឈើ ព្រោះអីពេលនោះខ្ញុំភ័យដែរ ព្រោះថាតំបន់ទន្លេ ហ្វិតស្រួយ [Fitzroy] នេះគឺសម្បូរណាស់សត្វក្រពើ នៅពេលដែលមានទឹកជំនន់បែប នេះពួកគេអាចនឹងផ្លាស់ទីមកកាន់ទីក្រុងបានយ៉ាងលឿន។
ហើយខាងក្រោមនេះគឺជាសត្វពស់ពិត មិនមែនឈើដូចក្រពើទេ ដែលត្រូវបានគេឃើញក្នុងគ្រោះទឹកជំនន់នៅប្រទេសអូស្រ្តាលី។


ប្រភព: dailymail