រដ្ឋមន្ត្រីក្រសួងថាមពលរបស់អុីរ៉ង់បានប្រកាសថា ខ្លួន និងរុស្ស៊ី នឹងសហការគ្នាកសាងរោងចក្រថាមពលនុយក្លេអ៊ែរចំនួន២ នាពេលដ៏ខ្លីខាងមុខនេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលរុស្ស៊ី។
លោក Hamid Chitchian រដ្ឋមន្ត្រីក្រសួងថាមពលអុីរ៉ង់បានឲ្យដឹងថា "ប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយ លើការបង្កើត អង្គការថាមពលអាតូមិ អុីរ៉ង់ (AEOI) និងថែមទាំងសាងសង់ថាមពលអគ្គិសនីចំនួនពីរខ្សែទៀត ដែលមានកម្លាំងរហូតដល់ ១ពាន់មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រ"។
លោករដ្ឋមន្ត្រីខាងលើបានបន្ថែមទៀតថា គម្រោងការបន្ទាប់គឺ អុីរ៉ង់នឹងសាងសង់ផ្លូវក្រោមដីតភ្ជាប់ពីខេត្ត Hormozgan ទៅកាន់ទីក្រុង Moscow ក្នុងគោលបំណងពន្លៀនល្បឿនសេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសមហាអំណាច ដើម្បីទប់ស្កាត់រាល់ការគំរាមកំហែងពីសំណាក់លោកខាងលិច៕
ប្រភព៖ Xinhua

