Cristiano Ronaldo ក្លាយជាកីឡាករដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ Champions League របស់ទ្វីបអឺរ៉ុប ក្រោយពេលទាត់បញ្ចូលទីបាន១០០គ្រាប់មុនគេបំផុត បន្ទាប់ពីធ្វើបានបីគ្រាប់ម្នាក់ឯងក្នុងការប្រកួតដែល Real Madrid ទម្លាក់ Bayern Munich កាលពីយប់មិញ។
កីឡាករវ័យ៣២ឆ្នាំ ធ្វើបានល្អបំផុត ដោយការពារក្រុមរបស់ខ្លួនពីការធ្លាក់ចេញពី UCL ម្ដងហើយម្ដងទៀតខណៈក្រុមរបស់លោក Zinedine Zidane ស្ទើតែធ្លាក់ចេញម្ដងៗទៅហើយ។ Ronaldo ប្រើក្បាលសម្រេចទីតាមស្មើគ្រាប់បាល់ Robert Lewandowski ទាត់បាល់ពិន័យ១១ម៉ែត្រនៅដើមវគ្គទី២។ ប៉ុន្តែនៅសល់១៣នាទីចប់ការប្រកួត Sergio Ramos ធ្វើឲ្យបាល់ចូលទីខ្លួនឯង ធ្វើការប្រកួតបន្តដល់ម៉ោងបន្ថែម១៥នាទី២ដង។
Ronaldo រកបានពីរគ្រាប់បន្ថែមទៀតក្នុងម៉ោងនេះក្រោយពេល Marco Asensio រកបានគ្រាប់ទីបួនដែលជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតបញ្ចប់ទៅ៤-២។ ពេលនេះ Ronaldo មាន៦គ្រាប់លើស Messi (៩៤គ្រាប់) ខណៈខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន នឹងត្រូវទទួលក្រុម Juventus នៅយប់នេះម្ដងវិញ៕
ខាងក្រោមនេះជាស្ថិតិអ្នកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត Champions League ៖
1. Cristiano Ronaldo | 100 goals
2. Lionel Messi | 94 goals
3. Raul | 71 goals
4. Ruud van Nistelrooy | 56 goals
5. Karim Benzema | 51 goals

