Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​ ស្រប​ពេល​ដែល​ ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ប្រមាណ​១​សប្ដាហ៍​ខាង​មុខ​នេះ​​ រាជរដ្ឋាភិបាល​កម្ពុជា​​ ដែល​មាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​​​ជា​សេនាធិការ​ជំនាញ​បាន​​ចេញ​សារ​អំពាវនាវ​មួយ​​​ដល់​ប្រជាពលរដ្ឋ ​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំង​អស់​ ប្រុងប្រយ័ត្ន​ខ្ពស់​និង​គោរព​ច្បាប់​​​ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះ​ចរាចរណ៍​។​

ក្នុង​សេចក្តី​អំពាវនាវ​នេះ​ក៏​បាន​ប្រាប់​វិធី​បង្ការ​និង​ទប់ស្កាត់​មួយ​ចំនួន​ផងដែរ​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​បញ្ជា​​យានយន្ត​ទាំង​អស់​ទទួល​បាល​សុវត្ថិភាព​ខ្ពស់​ និង​បាន​ជួប​ជុំ​បងប្អូន​ក្រុម​គ្រួសារ​បង្ក​បរិយាកាស​សប្បាយរីករាយ​ក្នុង​​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​។ ​ក្នុង​វិធី​បង្ការ​ទាំង​នោះ​​ រួមមាន​ដូច​ក្រោម​៖

  • ត្រួត​ពិនិត្យ​បច្ចេកទេស​យាន​យន្ត​ជា​និច្ច​​ដូចជា​ ​ហ្វ្រាំង​​ សំបក​កង់​ ចង្កូត និង​ភ្លើង​បំភ្លឺ​ជាដើម​។​
  • សូម​កុំ​ផ្ទុក​អ្នកដំណើរ​ឬ​ទំនិញ​លើសចំណុះ 
  • ត្រូវ​ពាក់​មួក​និង​ខ្សែ​សុវត្ថិភាព​ជា​និច្ច​ក្នុង​ពេល​ធ្វើ​ដំណើរ
  • គោរព​សិទ្ធិអាទិភាព​ គំនូស​សញ្ញា​ចរាចរណ៍​និង​​ប្រកាន់​ស្តាំ​ជានិច្ច
     
  • មិន​ត្រូវ​បើក​បរ​លើស​ល្បឿន​កំណត់​និង​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ឬ​ងងុយ​ដេក​​ជា​ដាច់​ខាត
  • មិន​ត្រូវ​បត់​ឬ ​ជែង​​​ក្នុង​ស្ថានភាព​ប្រថុយ​ប្រថាន​ជា​ដាច់​ខាត​​
  • សូម​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​​និង​ប្រកបដោយ​ការ​អធ្យាស្រ័យ​គ្នា.
សារ​ក្រើន​រម្លឹក
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor