Sponsor
Pisey

រុស្ស៊ី ​ផលិត​បាន​នាវា​មុជទឹក​មាន​អនុភាព​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន​ ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ មាន​កម្លាំង  ៤​ ម៉ឺន ​៣ ​ពាន់​សេះ​ មាន​ល្បឿន​រហូត​ដល់ ​៥៧ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ បំពាក់​ដោយ​គ្រាប់​បាញ់​ក្រោម​ទឹក​ (torpedo) ​៣០០​ គ្រាប់​ បំពាក់​មីស៊ីល​ Oniks ​និង​មីស៊ីល​ Kalibr ​ចំនួន​ ៨ ​គ្រាប់​ មាន​នាវិក​ ៩០ ​នាក់​ អាច​ស្ថិត​នៅ​ក្នុង​ទឹក ​១០០​ ថ្ងៃ​ និង​អាច​មុជ​ក្នុង​ជម្រៅ ​៦០០ ​ម៉ែត្រ ។​

នាវា​មុជ​ទឹក​ Kazan​ មាន​ប្រវែង​ ១៣៩​ ម៉ែត្រ​ ស្ថិត​ក្នុង​ក្រុម​នាវា​មុជទឹក​​ Yasen ​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដើម្បី​បំផ្លាញ​នាវា​មុជ​ទឹក​សត្រូវ​ នាវា​លើ​ទឹក​ និង​មូលដ្ឋាន​ទ័ពអាកាស ​ព្រមទាំង​គោលដៅ​ដទៃ​ទៀត ​អាច​បាញ់​ចំ​គោលដៅ​ឥត​ខ្ចោះ​ក្នុង​ចម្ងាយ​ ២៤០០​ គីឡូម៉ែត្រ ។​ មេបញ្ជាការ​ រុស្ស៊ី ​អះអាង​ថា​ Kazan​ ជា​នាវា​មុជទឹក​ដែល​សត្រូវ​ពិបាក​តាម​ដាន​បំផុត ​ដោយសារ​តែ​សំឡេង​របស់​វា​ស្ងាត់​ ក្រោម​ការ​ឌីហ្សាញ​នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី ។​ ទោះ​យ៉ាង​ណា​ Kazan ​នឹង​ត្រូវ​បាន​ដាក់ឲ្យ​បម្រើ​សម្រាប់​កងទ័ព​ជើង​ទឹក​នៅ​ឆ្នាំ​ក្រោយ ​ហើយ​ប្រទេស ​រុស្ស៊ី ​នឹង​បន្ត​ធ្វើ​ឲ្យ​កងទ័ព​ជើងទឹក​មាន​នាវា​មុជ​ទឹក​ ៧​ គ្រឿង​ ត្រឹម​ឆ្នាំ ២០២៣ ។​ 

កងទ័ព ​រុស្ស៊ី ​ចាប់ផ្ដើម​ពង្រឹង​អនុភាព​ឡើងវិញ ​ដោយសារ​តែ​ភាព​តានតឹង​ជាមួយ​នឹង​បស្ចិមប្រទេស​ ពាក់ព័ន្ធ​ជម្លោះ​ អ៊ុយក្រែន​ បង្ខំ​ឲ្យ ​រុស្ស៊ី​ ត្រូវតែ​ធ្វើ​ទំនើបកម្ម​សព្វាវុធ​គ្រប់​ផ្នែក​ បន្ទាប់​ពី​បាន​បោះបង់​ចោល​គម្រោង​សាងសង់​នាវា​ចម្បាំង​ជាច្រើន​ដោយសារ​តែ​ខ្វះ​ធនធាន​ ក្រោយ​ការ​ដួល​រលំ​នៃ​ សហភាព​សូវៀត​ ក្នុង​ឆ្នាំ​ ១៩៩១ ។​ 

ប្រភពៈ​ independent​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor