Sponsor
Pisey

មេ​ប៉ូលិស​ក្នុង​ទីក្រុង​ San Bernardino លោក​ Jarrod Burguan  បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​ការ​បាញ់​ប្រហារ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ឈ្មោះ​ California's North Park​ ដែល​បណ្ដា​ឲ្យ​អ្នក​គ្រូ និង​កូន​សិស្ស​ស្លាប់​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​។  បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ edition.cnn។

លោក​ Jarrod Burguan បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ព្រឹត្តិការណ៍​មួយ​ដ៏​គួរ​ឲ្យ​តក់ស្លុត​ មាន​ជនល្មើស​ឈ្មោះ​ Cedric Anderson ត្រូវ​ជា​ប្ដី​របស់​អ្នក​គ្រូ​​ Karen Elaine Smith  បាន​ដើរ​ចូល​ទៅ​ក្នុង​ថ្នាក់​រៀន​របស់​នាង​ ពេល​នោះ​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​រូប​នាង​ដោយ​មិន​បាន​សួរ​នាំ​អ្វី​ឡើយ​ តែ​អកុសល​បាន​ត្រូវ​កូន​សិស្ស​ចំនួន​ ២នាក់​ដែល​ឈរ​ពីក្រោយ​រូប​នាងផង​​ដែរ និង​បាន​បាញ់​សម្លាប់​ខ្លួន​តាម​ក្រោយ​​ ​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​មាន​ហេតុការណ៍​នេះ​កើត​ឡើង​លោក​ Jarrod Burguan បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ "ការ​បាញ់​ប្រហារ​នៅ​ក្នុង​សាលា​បឋម​សិក្សា​នេះ​គឺ​ជា​សោកនាដកម្ម​មួយ​ដែល​បាន​កើត​ឡើង​ដល់​ទីក្រុង​របស់​យើង"​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor