តារា: កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៧ ម៉ោងប្រហែលជា ៨នាទីយប់ តារាចម្រៀងកំពុងតែទទួលការគាំទ្រខ្លាំងគឺកញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះសារលើគណនីហេ្វសបុកផ្ទាល់របស់កញ្ញា ដោយសារដ៏មានន័យនេះគឺផ្ញើទៅកាន់មនុស្សស្រីទាំងអស់ដែលកំពុងតែមានវិបត្តិស្នេហា ត្រូវរៀនទទួលស្គាល់ការពិត ធ្វើចិត្តឲ្យរឹងមាំ កុំស្តាយក្រោយរបស់ដែលបានបាត់ទៅ និងត្រូវរៀនរស់ក្នុងបច្ចុប្បន្នមើលថែរក្សាខ្លួនឲ្យបានល្អ។ សារមួយនេះកញ្ញាបានបង្ហោះជាមួយនឹងរូបរបស់កញ្ញាមួយសន្លឹក ហើយសារនោះមានន័យទាំងស្រុងថា:

យើងជាមនុស្សស្រីច្បាស់ថានឹងឈឺចាប់ខ្លាំងបន្ទាប់ពីការបាត់បង់មនុស្សម្នាក់ដែលខ្លួនធ្លាប់ស្រលាញ់ខ្លាំង តែសូមកំុធ្វើបាបខ្លួនឯងដើម្បីមនុស្សម្នាក់ដែលមិនបានយល់ពីក្តីស្រលាញ់ពិតប្រាកដរបស់យើងអី។ក្នុងពេលដែលស្រលាញ់គ្នាសូមធ្វើឲ្យអស់ពីចិត្តដែលយើងស្រលាញ់គេចះុ ព្យាយាមឲ្យអស់ពីចិត្តស្រលាញ់កំុខ្លាចអ្នកណាថាយើងល្ងង់ដែលស្រលាញ់គេខ្លាំងម៉េស ខ្លួនចង់ធ្វើអ្វីដើម្បីស្នេហាមួយហ្នឹងក៏ធ្វើចះុឲ្យតែយើងចង់ធ្វើ។ ស្នេហាមិនអាចឋិតថេរទេ ចឹងហើយបើបានស្រលាញ់គ្នាហើយក៏ព្យាមយាមស្រលាញ់និងបង្ហាញក្តីស្រលាញ់ឲ្យអស់ពីចិត្តចះុ ស្នេហាគ្មានពាក្យថាអន់រឺល្ងង់ទេ តែបើឈានដល់ចំនុចដែលគេសំរេចដើរចេញពីជីវិតយើងហើយ សូមយើងកំុធ្វើឲ្យខ្លួនឯងឈឺចាប់លើសពីមួយខែឲ្យសោះ មនុស្សដែលចាកចេញពីយើងគឺមានមួយលានហេតុផលដែលគេយកមកនិយាយបំបាក់ទឹកចិត្តយើង តែយើងត្រូវតែរឹងមាំដោយខ្លួនឯង កំុរុញខ្លួនឯងឲ្យកាន់តែធ្លាក់ជ្រោះដ៏ជ្រៅព្រោះតែបាត់បង់មនុស្សដែលមិនសមនឹងរស់នៅជាមួយយើងអី។
បើយើងប្រាកដថាយើងបានព្យាយាមគ្រប់យ៉ាងដើម្បីថែរក្សាគេហើយតែគេនៅតែមិនយល់ពិអ្វីដែលយើងធ្វើទេ សូមអញ្ជើញឲ្យគេចេញពីជីវិតយើងចះុ កំុខ្លាចក្នុងការរស់នៅម្នាក់ឯងឲ្យសោះ ត្រូវចាំថាកាលដែលយើងរស់នៅម្នាក់ឯងច្រើនគឺយើងកាន់តែរឹងមាំដោយខ្លួនឯងកាន់តែច្រើន។ កំុទម្រន់ខ្លួនឲ្យឈឺចាប់ពេកអី រឹងមាំទៅ កំុចាំទាល់តែមានគេទើបជីវិតយើងមានន័យ គេអត់យើងបានយើងក៏ត្រូវអត់គេឲ្យបានដូចគ្នា កំុធ្វើបាបខ្លួនឯងឲ្យសោះណា។ ត្រូវចាំថាកាលដែលយើងព្យាយាមអស់ពីចិត្តដើម្បីក្តីស្រលាញ់មួយនោះ គឺយើងគ្មានពាក្យថាស្តាយក្រោយចំពោះស្នេហាមួយហ្នឹងទេ ព្រោះយើងបានធ្វើយ៉ាងល្អដើម្បីថែរក្សាហើយ។ ទុកឲ្យមនុស្សដែលគេធ្វើអាក្រក់ដាក់យើងជាអ្នកស្តាយក្រោយចះុ។
Cr: Chou






ប្រភព: ឱក សុគន្ធកញ្ញា