Sponsor
Pisey

បរទេស: មានហេតុការណ៍អាក្រក់មួយបានកើតឡើងលើនិសិត្សស្រីជនជាតិចិនម្នាក់ត្រូវបានខ្លារខិនមួយបានព្យាយាមខាំសីុនាង ក្នុងអំឡុងពេលកំពុងទស្សកិច្ចសិក្សានៅអា​ព្រិច​ខាងត្បូង ក្នុងសួនរក្សាសត្វខ្លា និងឆ្មាធំៗ។ និសិត្សរង់គ្រោះមានឈ្មោះ Peggy Lio នាងគឺជានិសិត្សមកពីទីក្រុងម៉ាកាវ បានផ្លាស់មកសិក្សាមួយរយៈក្នុងអាព្រិចខាងត្បូង។

រូបថត: @ViralHog

តាមរយៈវីដេអូដែលថតដោយទូរស័ព្ទដៃ បានបង្ហាញឲ្យឃើញថា សត្វខ្លារខិនពេញវ័យមួយក្បាលបានស្ទុះទៅតោងខ្នងរបស់និសិត្សស្រីទាំងកម្រោល និងព្យាយាមខាំករបស់នាង។ ពេលដឹង ថាសត្វខ្លារខិនព្យាយាមចង់ខាំ នាងបានព្យាយាមរើចេញពីខ្លារខិននេះរហូតដួលទៅលើស្មៅ។ សំណាងល្អដែលពេលនោះមន្ត្រីអនុរក្សឧទ្យានបានឈរនៅក្បែរនោះ ហើយក៏បានទាញខ្លារខិននេះចេញពីខ្នងរបស់និសិត្សនោះភ្លាមៗ។ និសិត្សជាជនរងគ្រោះមានភាពរភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែនាងមិនបានរងរបួសអ្វីទេ ពីព្រោះតែខ្លារខិនមិនបានវាយប្រហារធ្ងន់ធ្ងរ នេះបើយោងតាមសារព័ត៌មាន Dialy Mail។

ពេលខ្លារខិនព្យាយាមខាំនិសិត្សស្រីម្នាក់នេះ - រូបថត: @ViralHog
ពេលខ្លារខិនព្យាយាមខាំនិសិត្សស្រីម្នាក់នេះ - រូបថត: @ViralHog

ទស្សនាវីដេអូនេះខាងក្រោម:

Source: dailymail / ViralHog

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor