Sponsor
Pisey

បរទេស: យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា មានវីដេអូមួយចំនួនត្រូវបានគេចែកចាយនៅលើប្រព័ន្ធអ៊ីធឺណែត ដែលបង្ហាញពីការវាយប្រហារថ្មីរបស់រុស្សីដោយប្រើគ្រាប់បែកឆ័ត្រយោង ទម្លាក់ទៅលើតំបន់ដែរជាទីតាំងរបស់ក្រុម ISIS ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់សុវត្តិភាពរបស់ប្រជាពលរដ្ឋស៊ីរីរស់នៅក្បែរនោះផងដែរ។

គ្រាប់បែកឆ័ត្រយោងរបស់រុស្សី - រូបថត: Google
បុរសម្នាក់បីក្មេងតូចទៅសង្គ្រោះបន្ទានីក្រោយពីរងគ្រោះដោយគ្រាប់បែកឆ័ត្រយោងរុស្សី - រូបថត: Liveleak

វីដេអូទីមួយបានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ប្រជាពលរដ្ឋ រត់ចេញពីគំនរអាគារបែកបាក់ បន្ទាប់ពីគ្រាប់បែកឆ័ត្រយោងរបស់រុស្សីធ្លាក់ត្រូវ។ ក្នុងនោះគេឃើញមានក្មេងប្រុសតូចម្នាក់ បានដើរចេញពីអាគារបែកបាក់ម្នាក់ឯងទាំងទឹកមុខភ័យខ្លាច យំផង និងមុខមាត់ប្រឡាក់ទៅដោយឈាម និងដី។ បុរសដែលថតវីដេអូនេះបាននិយាយ និងបន់ស្រន់សុំអោយមនុស្សដែររស់នៅក្បែរនោះរួចពីសេចក្តីស្លាប់។

ក្មេងប្រុសយំក្រោយមានគ្រាប់បែកឆ័ត្រយោងរបស់រុស្សីផ្ទុះ - រូបថត: Liveleak
ក្មេងប្រុសយំក្រោយមានគ្រាប់បែកឆ័ត្រយោងរបស់រុស្សីផ្ទុះ - រូបថត: Liveleak
ក្មេងប្រុសយំក្រោយមានគ្រាប់បែកឆ័ត្រយោងរបស់រុស្សីផ្ទុះ - រូបថត: Liveleak
ទីលំនៅប្រជាពលរដ្ឋដែលគ្រាប់បែកឆ័ត្រយោងរបស់រុស្សីធ្លាក់ត្រូវ - រូបថត: Liveleak

ទស្សនាវីដេអូក្មេងកម្សត់យំរត់ចេញពីកំនរបែកបាក់:

គេមិនអាចបញ្ជាក់បានទេថាវីដេអូនេះថតនៅពេលណា ប៉ុន្តែគេជឿថាវាជាការវាយប្រហារថ្មីៗរបស់រុស្សីទៅលើបន្ទាយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS។

ហើយវីដេអូខាងក្រោមនេះគឺបង្ហាញពីពេលដែលគ្រាប់បែកឆ័ត្រយោងរបស់រុស្សីធ្លាក់មកដល់ដី:

Source: dailymail

Video: liveleak

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor