Sponsor
Pisey

សិល្បៈ ៖ តារា​សម្ដែង​ ម៉ូដែល​ និង​ពិធី​ការិនី​ មាន សូនីតា ​គ្រោង​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃ​ទី​៣០​ ខែ​មេសា​ខាង​មុខ​នេះ ​ហើយ​កញ្ញា​បាន​ប្រាប់​ថា ​ដំណើរ​ចេញ​សម្ដែង​ក្រៅ​ស្រុក​លើក​នេះ​នាង​ក៏​បាន​វេច​ខ្ចប់​សំលៀកបំពាក់​ និង​ផលិតផល​ផ្សេងៗ​ធ្វើ​ពី​ក្រមា​សូត្រ​ខ្មែរ​ទៅ​លក់​ ដើម្បី​រក​ថវិកា​មក​ជួយ​ផ្គត់ផ្គង់​ដល់​សមាគម​ស្ត្រី​តម្បាញ​ក្រមា​សូត្រ​នៅ​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​។

ក្នុង​ពិធី​សន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​រាជិនី​ក្រមា​ខ្មែរ​កញ្ញា ​មាន សូនីតា ​បាន​ប្រាប់​ថា​ នាង​រួម​ជា​មួយ​សិល្បករ​ចំនួន​បួន​ផ្សេង​ទៀត​មាន​លោក ព្រាប សុវត្តិ អ្នកនាង ម៉ែង កែវពេជ្ជតា លោក អ៊ាម វន្នី និង​លោក សូ ស្រណោះ គ្រោង​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​៣០​មេសា​ខាង​មុខ​ក្នុង​កម្មវិធី​ "ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​២០១៧ ​នៅ​ប្រទេស​ជប៉ុន​" ដែល​មាន​រយៈពេល​មួយ​សប្ដាហ៍​។

តារា​រូប​នេះ​បន្ត​ថា​ ការ​ចេញ​ដំណើរ​ទៅ​ប្រទេស​ ជប៉ុន លើក​នេះ​ ​ក្រៅ​ពី​ការ​សម្ដែង​ជូន​បងប្អូន​ខ្មែរ​ និង​ជន​បរទេស​បាន​ទស្សនា​ពី​សិល្បៈ​របស់​ខ្មែរ​ នាង​ក៏​បាន​នាំ​យក​សំលៀកបំពាក់​ និង​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ច្នៃ​ពី​ក្រមា​ជិត​មួយ​រយ​ម៉ូដ​យក​ទៅ​លក់​ ដើម្បី​រក​ថវិកា​មក​ជួយ​គាំទ្រ​ដល់​ដំណើរ​ការ​ផលិត​ និង​តម្បាញ​របស់​សមាគម​ស្ត្រី​នៅ​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ។​

មាន សូនីតា ​បន្ត​ថា​ កម្មវិធី​ពិព័រណ៍​នេះ​គឺ​អ្នក​រៀបចំ​កម្មវិធី​គេ​ទុក្ខ​ស្តង់​(តូប​លក់)​ឲ្យ​នាង​មួយ​សម្រាប់​ដាក់​តាំង​លក់​ក្រមា​ និង​ផលិត​ច្នៃ​ពី​ក្រមា​ជា​ច្រើន​ទៀត​ ហើយ​ការ​ដាក់​តាំង​លក់​នៅ​ក្រៅ​ស្រុក​លើក​នេះ​ គឺ​ជា​លើក​ទី​មួយ​សម្រាប់​ផលិត​ក្រមា​របស់​នាង ​ដែល​កំពុង​មាន​ការ​គាំទ្រ​ពី​សំណាក់​បងប្អូន​ខ្មែរ​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​។

ដោយឡែក​សម្រាប់​ការ​រំពឹង​ទទួល​បាន​ការ​គាំទ្រ​កម្រិត​ណា​នោះ ​មាន សូនីតា ប្រាប់​ថា ​នាង​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ទេ ​ព្រោះ​ការងារ​នេះ​ជា​លើក​ដំបូង​ ហើយ​នាង​ក៏​មិនទាន់​បាន​ដឹង​ច្បាស់​ថា ​កម្មវិធី​ខាង​លើ​នេះ​មាន​បងប្អូន​ខ្មែរ​ចូល​រួម​មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​៕

មាន សូនីតា
មាន សូនីតា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor