
Manchester United ខិតជិតនឹងបានស៊ីញេកុងត្រាយកខ្សែប្រយុទ្ធក្លឹប Torino កីឡាករ Andrea Belotti ដែលអាចយកមកជំនួស Zlatan ដែលរបួសរយៈពេល៩ខែ នេះបើតាមប្រភពស្និតពីក្លឹបតាមរយៈគេហទំព័រ Metro។
ចំណែក The Sunday Mirror បញ្ជាក់ថា កីឡាករជម្រើសជាតិអ៊ីតាលី ជាកីឡាករស្ថិតក្នុងបញ្ជីលេខ១របស់ Jose Mourinho ក្នុងរដូវក្ដៅនេះ ហើយ United នឹងឈានទៅរកការទាក់ទងភ្លាមៗបន្ទាប់ Ibrahimovic របស់សន្លាក់ជង្គង់។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត នឹងធ្វើការវះកាត់ដោយអ្នកជំនាញផ្នែករបួសជង្គង់ ហើយទម្រាំតែជាដាច់គឺចំណាយពេលយូរណាស់។ ពេលនេះ Belloti គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងចំណោមកីឡាករប៉ុន្មាននាក់ក្នុងពានរង្វាន់ Series A គឺ២៥គ្រាប់ហើយ។ កីឡាករវ័យ២៣ឆ្នាំ មានតម្លៃខ្លួន១០០លានអឺរ៉ូ(៨៤លានផោន)ជាតម្លៃផ្ដាច់កុងត្រា ប្រសិនបើរូបគេលេងនៅក្រៅទឹកដីអ៊ីតាលី ។
លោក Sinisa Mihajlovic ប្រធានក្លឹប Torino បានបង្ហើបថា ខ្សែប្រយុទ្ធដែលអ្នកគាំទ្រចាត់ទុកជា Star ប្រចាំក្លឹបនឹងអាចចាកចេញពីក្លឹបឆាប់ៗនេះ ហើយលោកជឿថាកីឡាករជម្រើសជាតិអ៊ីតាលី នឹងទាត់បញ្ចូលទី៣០គ្រាប់ឲ្យ Man Utd ក្នុងមួយរដូវកាល។
“ វាពិតជាពិបាកណាស់ ដែលចង់រកអ្នកផ្សេងមកជំនួស Belotti។ ខ្ញុំសង្ឃឹមថាគាត់បន្តនៅ ប៉ុន្តែគាត់មានសិទ្ធសម្រេចចិត្តអំពីខ្លួនឯង ។ ពួកយើងទាំងអស់គ្នាសង្ឃឹមថា Belotti បន្តនៅជាមួយក្លឹប។ តែយ៉ាងណា គាត់នឹងចាកចេញឆាប់ៗនេះហើយ។ វ័យត្រឹម២៣ឆ្នាំ ហើយគាត់អាចទាត់បញ្ចូលទី៣០គ្រាប់ក្នុងមួយរដូវកាល។ ក្លឹបធំៗខ្លះគួរតែមកទីនេះ ហើយឲ្យលុយគាត់ចាប់ពី៥, ៦ ឬក៏៧លានផោនក្នុងមួយឆ្នាំ សម្រាប់កុងត្រា៥ឆ្នាំ"៕
