Sponsor
Pisey

កាលពីយប់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧ អាមេរិកបានប្រើប្រាស់កំពូលគ្រាប់បែកគ្មានពី ហៅថា "មាតានៃគ្រាប់បែក" "Mother of All Booms" ឬ "MOAB"ដែលមានកម្លាំងមហិមាទម្លាក់ទៅលើបន្ទាយ ISIS ដ៏រឹកមាំមួយកន្លែងក្នុងប្រទេសអាហ្គានីស្ថាន។

គួរបញ្ជាក់ផងដែរថានេះគឺជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់កំពូលគ្រាប់បែកប្រភេទនេះក្នុងសមរភូមិប្រយុទ្ធ។

Photo Credit: @Daily Mail
Photo Credit: @REUTERS

គ្រាប់បែក MOAB មានរូបរាង និងលក្ខណះពិសេសដូចជា:

  • បង្កើតឡើងក្នុងឆ្នាំ ២០០៣
  • ប្រវែង ៩ ម៉ែត្រ
  • ទម្ងន់ ១ ម៉ឺន គីឡូ
  • ប្រើប្រាស់ប្រព័ន្ធ GPS (កំនត់ទីតាំង)
  • ផ្ទុះ២ម៉ែត្រមុនដល់ដី កម្លាំងផ្ទុះសាយភាយដល់ទៅ ៣០០ ម៉ែត្រ
Photo Credit: @REUTERS
Photo Credit: @AP

យោងតាមសេចក្តីរាយការណ៍របស់ប្រធានកងកម្លាំងអន្តរជាតិនៃសហរដ្ឋអាមេរិកឈរជើងនៅអាហ្គានីស្ថាន លោក John Nicholson បានបញ្ជាក់ថា:

គ្រាប់បែកនេះត្រូវបានទម្លាក់ប្រឆាំង និងកម្ទេច លេនដ្ឋានក្រោមដីដ៏រឹងមាំ និងសំខាន់របស់ក្រុមរដ្ឋអ៊ីស្លាម ឬ ISIS។ ទីតាំងនេះគឺស្ថិតនៅតំបន់ដាច់ស្រយាលភាគខាងកើតនៃព្រំដែនប្រទេសអាហ្គានីស្ថាន។ វាគឺជាមធ្យោបាយដ៏ល្អមួយដើម្បីកាត់បន្ថយកម្លាំងក្នុង ISIS។
ពួកយើងបានប្រើប្រាស់កងទ័ពអាកាសពិសេស យន្តហោះ MC-103 ដើម្បីដឹក និងទម្លាក់គ្រាប់បែក MOAB ទៅលើទីតាំងរបស់ ISIS នេះ។
Photo Credit: @GettyImages
Photo Credit: @METRO/MylesGoode

ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅការវាយប្រហារនេះថា:

វាគឺរឿងដ៏ល្អមួយដែលយើងធ្វើបែបនេះទៅលើក្រុមភេរវកម្ម ខ្ញុំពិតជាមានមោទនភាពណាស់ នេះបង្ហាញឲ្យឃើញថាសហរដ្ឋអាមេរិកពិតជាយកចិត្តទុកដាក់ និងមានវិធានការចង់កំចាត់ក្រុមភេរវករមែន។
Photo Credit: @Getty Image

វីដេអូខាងក្រោមនេះគឺជាការសាកល្បងកម្លាំងគ្រាប់បែក MOAB:

Photo Credit: @Department of Defense
Photo Credit: @AP

ប្រភព: dailymail /metro /edition.cnn

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor