Sponsor
Pisey

ខ្សែ​បម្រើ ​Real Madrid កីឡាករ ​James Rodriguez ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ជ្រើស​រើស​លេខ​អាវ​របស់​ខ្លួន​នៅ​ក្លឹប​ Manchester United រួច​ទៅ​ហើយ​នេះ​បើ​តាម​ប្រភព​ The Express របស់​អង់គ្លេស​បក​ប្រែ​ពី ​Don Balon របស់​ទស្សនាវដ្ដី​​កីឡា​ប្រចាំ​ថ្ងៃ​របស់​អេស្ប៉ាញ។

កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ផ្ទេរ​ចេញ​ពី​ទី​ក្រុង ​Madrid ក្នុង​រដូវ​កាល​នេះ ​បន្ទាប់​ពី​មិន​បាន​ជាប់​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​ Zinedine Zidane ។ ខណៈ​ពេល​ដែល​ក្លឹប​នៅ​តំបន់​អឺរ៉ុប​ចង់​ចុះ​ហត្ថលេខា​ជា​មួយ​គាត់ ​​ប្រភព​មក​ពី​ប្រទេស​អេស្ប៉ាញ​សន្និដ្ឋាន​ថា​ គាត់​បាន​សម្រេច​ចិត្ត​ប្ដូរ​មក​លេង​នៅ​ក្លឹប​បិសាច​ក្រហម​រួច​ទៅ​ហើយ​ ទោះ​បី​ជា​គាត់​​ធ្លាប់​អះអាង​ថា​មិន​ចេញ​ពី​ Real Madrid ។

ទស្សនាវដ្ដី​របស់​អេស្ប៉ាញ​ Don Balon​ដែល​បោះពុម្ព​ជា​រៀង​រាល់​សប្ដាហ៍​បញ្ជាក់​ថា​ Jose Mourinho បាន​យល់​ព្រម​ឲ្យ​កិច្ចព្រមព្រៀង​នេះ​កើត​ឡើង​រួច​ទៅ​ហើយ។  ពួក​គេ​ថែម​ទាំង​សន្និដ្ឋាន​ពី​ការ​យល់​ព្រម​របស់​ James ទៅ​លេង​នៅ ​Red Devils ដោយ​ឈាន​ទៅ​ដល់​ជំហាន​ជ្រើស​រើស​អាវ​នៅ ​Man Utd ទៀត​ផង។

ហើយ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ នឹង​អាច​ទទួល​បាន​អាវ​លេខ​១០​ជំនួស​ Rooney ដែល​មាន​អនាគត​មិន​ច្បាស់លាស់​នៅ​ Old Trafford ផង​នោះ។  ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ អាច​នឹង​ដល់​ពេល​បញ្ចប់​អាជីព​នៅ ​Man Utd ដោយ​សារ​តែ​មិន​មាន​ពេល​វេលា​សមស្រប​ក្នុង​ការ​ចូល​លេង។ 

Rooney ដែល​គេ​ដឹង​ថា​នៅ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​លេង​បាល់​នៅ​ឡើយ​ ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​ប្ដូរ​ទៅ​លេង​នៅ​ចិន ក្លឹប​មួយ​ចំនួន​នៅ​អាមេរិក​ ពិសេស​ក្លឹប​ដំបូង​របស់​គេ​គឺ​ Everton។ កីឡាករ​វ័យ​៣១​ឆ្នាំ​នៅ​សល់​កុង​ត្រា​ជាមួយ ​Man Utd ដល់​ឆ្នាំ ២០១៩៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor