Sponsor
Pisey

(ភ្នំពេញ)៖ យ៉ាងហោចណាស់ក្មេងប្រុសស្រី២នាក់បានឆេះស្លាប់ក្នុងអណ្តាតភ្លើងគួរឲ្យសង្វេគនិងឪពុករងរបួស ខណព្យាយាមចូលទៅជួយកូនទាំង២ ក្នុងហេតុការណ៍ឆេះផ្ទះទាំងកណ្តាលអាធ្រាតឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នេះ ។ ដែលទីតាំងឆេះគឺស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ។

មន្ត្រីអាវុធហត្ថខណ្ឌដង្កោបានដែលចុះទៅដល់ទីតាំងឆេះខាងលើបាមប្រាប់ថាម្នាស់ផ្ទះមានឈ្មោះ ស្រិញ ស៊ន អាយុ៥១ឆ្នាំ ត្រូវជាឪពុក ម្តាយឈ្មោះយ៉ែម រ៉េត អាយុ៤២ឆ្នាំត្រូវជាម្តាយ ពុំមានរងរបួសនោះទេ ចំនែកកូនទាំង២ដែលស្លាប់ទី១ ឈ្មោះ យ៉ែម រមណី ភេទស្រីអាយុ១៨ឆ្នាំ មុខរបរសិស្សស្លាប់ក្នុងភ្នក់ភ្លើង និងកូនប្រុស ឈ្មោះ យ៉ែម វណ្ណ អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្លាប់ក្នុងភ្នក់ភ្លើង ដែរ អ្នកទាំង៤ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ៕ 
ចំនែកសម្ភារៈដែលខូចខាតរួមមាន៖
ផ្ទះទំហំ ៤,៥០ម៉ែត្រx៥,៥០ម៉ែត្រសង់អំពីឈឺលើថ្មក្រោម ឆេះទាំងស្រុងម៉ូតូចំនួន០១គ្រឿងកង់ចំនួន០២គ្រឿងនិងទ្រព្យសម្បត្តិមួយចំនួន។

តាមការឲ្យដឹងពីអ្នកមីង នៅ កុសល្យ ភេទស្រី អាយុ៥០ឆ្នាំ បានរៀបរាប់អោយដឹងពីអគ្គិភ័យនេះថាគឺគាត់ក្រោកបត់ជើងពេលនោះគាត់ក៏ឃើញអណ្តាតភ្លើងឆេះក្នុងបន្ទប់ជាន់ខាងលើក្រោយមកទៀតម្ចាស់ផ្ទះពីនាក់ប្តីប្រពន្ធខាងលើក៏រត់ចេញមកក្រៅស្រែកអោយអ្នកជិតខាងជួយរួចនាងខ្ញុំរត់ទៅយកយុយោទឹកមកបាញ់ពន្លត់ពេលនោះភ្លើងឆេះកាន់តែខ្លាំងដោយពុំអាចជួយសង្រ្គោះបានទើបធ្វើអោយឆេះផ្ទះទាំងស្រុងនិងបណ្តាលឲ្យស្លាប់ក្មេងៗទាំង២នេះគួរអោយអាសូរណាស់។

សូមបន្ថែមថាអគ្គិភ័យខាងលើនេះពុំទាន់ដឹងថាឆេះមកពីអ្វីអោយពិតប្រាកដនោះដែរ រងចាំស្រាវជ្រាវសិន ចំនែកសពក្មេងប្រុសស្រីទាំង២ត្រូវបានប្រគលទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor