ថ្ងៃចូលឆ្នាំទី០៣ ថ្ងៃទី១៦ មេសា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ នារីវ័យក្មេងម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ខណៈដែលកំពុងឈររាំនៅតំបន់ PubStreet ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ មន្នី រត្ឋនី អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិពាណិជ្ជកម្ម ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមសាក្សីនៅមន្ទីរពេទ្យបានឲ្យដឹងថា ពិតជាមាននារីវ័យក្មេងម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងពិតប្រាកដមែន តែយ៉ាងណាគេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើង ដែលបណ្តាលឲ្យកើតមានការឆក់ស្លាប់នេះ។
ដោយភាពមិនអស់ចិត្ត ពីខាងក្រុមគ្រួសារជនរងគ្រោះក៍បានបញ្ជូនសាកសពចេញពីមន្ទីរពេទ្យខេត្តសៀមរាប ឆ្ពោះទៅកាន់មន្ទីរពេទ្យ Royal ទាំងយប់ផងដែរ ៕



រូបថតនារីរងគ្រោះ៖




