Sponsor
Pisey

អតីត​ខ្សែ​ការពារ​កណ្ដាល​របស់​ Manchester United កីឡាករ​ Rio Ferdinand ​ត្រូវ​បាន​គេ​ចាត់​ទុក​ ជា​កំពូល​ខ្សែ​ការពារ​លំដាប់​ពិភពលោក​ម្នាក់ ​ក្នុង​ជំនាន់​គាត់​កាល​នៅ​លេង​បាល់​​ ហើយ​កីឡាករ​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ជា​ច្រើន​នាក់​ដូច​ជា Messi, Ronaldo, Aquero, Bale, Suarez....គាត់ធ្លាប់​ជួប​រួច​អស់​ទៅ​ហើយ។

ខ្សែ​ប្រយុទ្ធ​ទាំង​អស់​នោះ​ មាន​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន​ក្នុង​ការ​ញាក់​បាល់​​ បណ្ដើរ​បាល់​ និង​ទាត់​បញ្ចូល​ទី​។ តែ​យ៉ាង​ណា​ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ បាន​និយាយ​ពី​វិធីបិទ​ការ​សម្រុក​របស់ ​Messi ។

រូបភាព

លក្ខណៈ​ពិសេស​របស់ Messi ៖ 

ក្នុង​នោះ​  Ferdinand បាន​និយាយ​ពី​លក្ខណៈ​ពិសេស​របស់ ​Messi ថា​៖​ ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​គាត់​បាន​ទេ ​​ប្រសិន​បើ​អ្នក​ចូល​កៀក​ គាត់​នឹង​ផ្ដាច់​ចង្កេះ​ ហើយ​គាត់​ងាយ​នឹង​ដួល​អាច​ចំណេញ​បាល់​ពិន័យ​។ គាត់​មាន​ប្រតិកម្ម​ លឿន​ណាស់​ ទៅ​នឹង​គ្រប់ស្ថានភាព ​ហើយ​សម្រេច​ចិត្ត​លឿន​។ ពិសេស​ណាស់​ ដើម្បី​ស្វែង​យល់​ពី​វិធី​លេង​របស់​គាត់​ ប្រសិន​បើ​អ្នក​ព្យាយាម​ ទៅ​ប៉ះ​ខ្លួន ​ឬ​ទាត់​គាត់​ គាត់​នឹងដឹង​មុន​ហើយ​អូស​បាល់​ទៅ​ឆ្ងាយ​ពី​អ្នក​។ ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ធ្វើ​រឿង​នេះ​អ្នក​ត្រូវ​គិត​​​​( គ្មាន​ចំណុច​ណា​មួយ​ ដែល​អាច​ទៅ​ជិត​គាត់​បាន​ទេ​​​ ព្រោះ​គាត់​លេង​បង្វិល​ខ្លួន​ជុំ​វិញ​ខ្សែ​ការពារ​។ ពេល​ដែល​អ្នក​ប្រុង​បិទ​គាត់​ ពេល​បណ្ដើរ​បាល់​មក​ជិត​ គាត់​តែង​តែ​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ឆ្ងាយ​ពី​យើង។" 

តើ​អ្នក​បញ្ឈប់​គាត់​ដោយ​របៀប​ណា?

​បើ​ចង់​បិទ​គាត់​ត្រូវ​​ប្រឹង​ប្រែង​សហការ​ជា​ក្រុម​។ គ្មានកីឡាករ​ណា​ម្នាក់​អាច​បញ្ឈប់​មនុស្ស​ដូច​ជា ​ Messi បាន​ឡើយ​។ សំខាន់​បំផុត​គឺ​ត្រូវ​ឲ្យ​កាក់​យក​បាល់ ​ដែល​កីឡាករ​ណា​ម្នាក់​បោះ​ឲ្យ​គាត់​ឲ្យ​បាន​មុន ​​ហើយ​ព្យាយាម​យ៉ាង​ណា​កុំ​​គាត់​បាន​លេង​បាល់​ច្រើន​។ ​ប្រសិន​បើ​គាត់​បាន​បាល់​លេង គាត់​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ ហើយ​វិធី​ណា​ ក៏​មិន​អាច​ដែរ​លើក​លែង​តែ​អ្នក​ឈូស​ជើង គាត់​ឲ្យ​ដួល​ តែ​អ្នក​នឹង​មាន​កំហុស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor