សិល្បៈ ៖ ការបាត់បង់ប្រពន្ធជាទីស្រឡាញ់តារាចម្រៀងលោក រិន សាវេត គឺជាមហាទុក្ខសោកគ្មានអ្វីប្រៀបបានទេ ដូច្នេះហើយធ្វើឲ្យលោកមិនអស់ចិត្តខណៈដែលសេចក្ដីស្នេហារបស់លោកនៅតែស្មោះស្ម័គ្រ តែត្រូវប្រពន្ធលាទៅមិនត្រឡប់ ធ្វើឲ្យលោកសម្រក់ទឹកភ្នែកអាល័យភរិយា រហូតបាននិពន្ធជាបទចម្រៀងច្រៀងអន្ទងសុំឲ្យប្រពន្ធជាទីស្រឡាញ់វិលវិញ ធ្វើឲ្យរំជួលចិត្តអ្នកស្ដាប់នឹងស្រក់ទឹកភ្នែកជាមួយលោកមិនខាន។

ខាងក្រោមនេះជាបទចម្រៀងចុងក្រោយ ដែលលោក រិន សាវេត បកស្រាយរៀបរាប់ពីសេចក្ដីសោកសៅ បន្ទាប់ពីប្រពន្ធជាទីស្រឡាញ់របស់លោកបានលាចាកលោកនេះទៅ និងជាបទចម្រៀងដង្ហោយហៅសុំអោយទេវតាដោះលែងបេះដូងជាទីស្រឡាញ់របស់លោក អោយវិលត្រឡប់មករួមរស់ជាមួយគ្នាវិញ តែទេវតាពិតជាអយុត្តិធម៌ចំពោះលោកណាស់ ៕

