Sponsor
Pisey

​រាជរដ្ឋាភិបាល​នាវា​ថៃ​និយាយ​ថា​ ខ្លួន​នឹង​ទិញ​នាវា​មុជ​ទឹក​ចំនួន​ ៣​បន្ថែម​ទៀត​ពី​ប្រទេស​ចិន​ ដែល​មាន​តម្លៃ​ជាង​ ៣៦​ពាន់​លានបាត ​ប្រសិនបើ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍​ទៅ​បច្ចេកវិទ្យា​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​​ព័ត៌មាន​ nationmultimedia​ នៅ​ថ្ងៃ​ទី​០២​ ខែ​ឧសភា​ ឆ្នំា​២០១៧៕

អនុប្រធាន​នាវា​ថៃ​លោក​ឧត្ដមនាវីទោ ​Patchara Pumpiched បាន​បញ្ជាក់​ទៀត​ថា​ "វា​អាច​នឹង​មាន​ការ​ចំណាយ​បន្ថែម​ទៀត​ ប្រសិន​បើ​ពួកគេ​បង្កើន​សមត្ថភាព​នាវាមុជទឹក​ប្រភេទ​ ​Yuan Class S26T​ ចំនួន​បើ​គ្រឿង​ទៀត​នៅ​ក្នុង​ពេល​អនាគត"​។

ស្រប​គ្នា​នោះ​ដែរ ​ឧត្ដមនាវីទោ​ Grisdaporn Bhundhoombhoad នាវាមុជទឹក​ទាំង​បី​នោះ​នឹង​បញ្ចប់​នៅ​ក្នុង​រយៈពេល​ ១១​ឆ្នាំ​​ក្រោយ​ ចាប់​ពី​ឆ្នាំ​២០១៨​ ទៅ​២០២៣ ​ដោយ​ក្នុង​ឆ្នាំ​នេះ​ថៃ​ចំណាយ​លុយ ៧​រយ​លាន​បាត ក្រោម​មក​​នឹង​ត្រូវ​ប្រចាំ​ឆ្នាំ​ចំនួន​ទឹកប្រាក់​ ២.១​ពាន់​លាន​បាត ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។

គួរ​រម្លឹក​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេសា កន្លង​មក​ថៃ​បាន​ទទួល​ទិញ​ នាវាមុជទឹក​មួយ​គ្រឿង​រួច​ហើយ​ ដែល​មាន​តម្លៃ ១៣.៥​ពាន់​លាន​បាត​ និង​៣​គ្រឿង​ទៀត​កំពុង​ចរចា​តម្លៃ​គ្នា​ ដោយ​រដ្ឋាភិបាល​ថៃ​យល់​ថា ​នាវា​ទាំង​នោះ​គឺ​ត្រូវ​បាន​ចិន​លក់​ឲ្យ​ក្នុង​តម្លៃ​ថោក​បំផុត​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor