រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីសាធារណជន ពិសេសមិត្តអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកកាលប៉ុន្មានថ្ងៃកន្លងទៅនេះថា មានផ្ទះបណ្ដែតទឹកជាច្រើនបានរំកិលខ្លួនម្តងបន្តិចៗ មកជិតស្ពានជ្រោយចង្វារ (នៅខាងជើងស្ពាន) ដែលផ្ទះបណ្ដែតទឹកនេះត្រូវបានគេចោទសំនួរថា ជារបស់បងប្អូនខ្មែរឥស្លាម ឬជនជាតិវៀតណាម?
ពាក់ព័ន្ធករណីនេះ មន្ត្រីខណ្ឌជ្រោយចង្វារក៏ចេញមុខអះអាងជាបន្តបន្ទាប់ផងដែរ ដោយមន្ត្រីខណ្ឌមួយនេះបានអះអាងថា ផ្ទះបណ្ដែតទឹកទាំងនោះ មិនមែនជាផ្ទះជនជាតិវៀតណាមទេ គឺជាបែរត្រីរបស់បងប្អូនខ្មែរឥស្លាម ដែលពួកគេបានបំឡាស់ទីមកពី ច្រាំងចំរេះ១ និងច្រាំងចំរេះ២ មករកទឹកជ្រៅនិងទឹកត្រជាក់ ដើម្បីកុំឲ្យត្រីរបស់ពួកគេងាប់ ព្រោះថានៅកន្លែងរបស់ពួកគេទឹកហាក់ក្តៅ ដែលបណ្ដាលឲ្យត្រីរបស់ពួកគេងាប់ច្រើនជាបន្តបន្ទាប់។
ចង់ដឹងច្បាស់ សូមទស្សនាវីដេអូ Live ខាងក្រោមនេះ៖
