គ្រូពេទ្យបានវះកាត់យកក្រដាសប្រាក់យ៉ាងតិច ៧ ពាន់ដុល្លារអាមេរិក ចេញពីពោះរបស់ស្ត្រីជនជាតិ កូឡុំប៊ី ម្នាក់ដែលបានលេបក្រដាសប្រាក់ទាំងនោះ ដើម្បីលាក់ពីប្ដីរបស់ខ្លួន ក្នុងពេលដែលពួកគេឈ្លោះគ្នា ។
ស្ត្រីអាយុ ៣០ ឆ្នាំ បានលេបក្រដាសប្រាក់ ១០០ ដុល្លារជិត ១០០ សន្លឹក ប៉ុន្តែគ្រូពេទ្យបានវះកាត់យកក្រដាសប្រាក់ ១០០ ដុល្លារចំនួន ៥៧ សន្លឹក ចេញពីក្រពះ និងពោះវៀន ដោយប្រើឧបករណ៍ទាញក្រដាសប្រាក់ទាំងនោះចេញពីក្រពះ ប៉ុន្តែក្រដាសប្រាក់មួយចំនួនបានចូលដល់ពោះវៀនធំ ។
គ្រូពេទ្យបន្ទោសថា ដោយសារតែការស្រឡាញ់លុយពេកធ្វើឲ្យស្ត្រីនោះមិនគិតពីគ្រោះថ្នាក់ មូរក្រដាសប្រាក់ហើយលេបចូលទៅក្នុងពោះ ដោយមិនបានគិតវែងឆ្ងាយ ។ ប្រសិនបើគ្មានការជួយសង្គ្រោះនឹងមានគ្រោះថ្នាក់ដល់ជីវិត ។

