Sponsor
Pisey

សិល្បៈមានច្រើនប្រភេទណាស់ ដូចជា សិល្បៈរបាំ ចម្រៀង ភ្លេង ល្ខោន គំនូរ សំណង់ សូនរូប។ ទាំងអស់នេះគឺជាអ្វីដែលមនុស្សមួយចំនួន បានមើល បានឃើញ រាល់ថ្ងៃ ប៉ុន្តែមានពេលខ្លះ យើងមើលរំលង មិនដឹងពីការលំបាក ឬស្រណុកសុខស្រូលនៃ សិល្បៈករនៅឡើយទេ។ ដោយឡែកថ្ងៃនេះ ខ្ញុំសូមលើកយក បទពិសោធនៃ អាជីពជាអ្នករបាំមកចែកជូនបងប្អូន ដើម្បីឲ្យបានដឹងទាំងអស់គ្នា តាមរយៈ បងស្រី ៖ Theara_Chenda ដែលគាត់បានធ្វើការបង្ហោះលើគណនីហ្វេសប៊ុករបស់គាត់ ដូចខាងក្រោមនេះ ៖

អាជីពជាអ្នករបាំ​ ឃើញតែសប្បាយ?​ មែន!​ ពួកយើងសប្បាយមាំណាស់​ម្ចាស់ថ្លៃអើយ​ ហាហាហាហាហាហា.....​ 

-គ្មានសៅរ៍​ ឬអាទិត្យ​ គ្មានថ្ងៃបុណ្យទាន​ (ការងារមកដល់ត្រូវលះបង់)​ 😭

-ការងារដែលហូរញើស​ ប្រឹងអស់សរសៃសរសូង😞

-ត្រូវទៅកន្លែងសម្តែង២-៣ម៉ោងមុន(រាំតិចគ្នា)​ ត្រូវទៅ៤-៥ម៉ោងមុន(រាំច្រើនគ្នា)​ ត្រូវទៅ៦-៧ម៉ោងមុន(សម្រាប់ការសម្តែងជូនថ្នាក់ដឹកនាំ​ ឬគណៈប្រតិភូជាន់ខ្ពស់)។😏

-ខ្លួនទាំងមូលក្លាយជាអន្សម​ ដេរ​ ដេរ​ ដេរ​ គ្រប់កន្លែងលើកលែងតែក្បាល​ 😖

-ក្បាលត្រូវពាក់មកុដ​ (ដែកសុទ្ធ)​ បើសំណាងល្អត្រឹមទ្រុឌ​ បើសំណាងអាក្រក់ហើមពក​ 😨

-​តួនាយរោង(តួប្រុស)​ តួយក្ខ​ និងស្វា​ ក្រោយតែងគ្រឿងហើយមិនអាចចូលបន្ទប់ទឹកបានទេ​ 😱

-ដោយសារខ្លួនទាំងមូលត្រូវរឹតរាប់ម៉ោង​ ក្រោយដោះគ្រឿងចេញ​ឈឺដូចគេវ៉ៃដំច្រំធាក់។​😪

👉ទោះបីជាយ៉ាងនេះក្តី​ ក៏ពួកយើងនៅតែស្រលាញ់អាជីពនេះ​ ព្រោះ៖

-ពួកយើងមានឱកាសបានជួបព្រះមហាក្សត្រ​ ប្រមុខរាជរដ្ឋាភិបាលជាន់ខ្ពស់​ ថ្នាក់ដឹកនាំកំពូលៗជាច្រើនទាំងថ្នាក់ជាតិនិងអន្តរជាតិ​ ដោយផ្ទាល់​ 👍

-ពួកយើងមានឱកាសបានទៅប្រទេសជឿនលឿនជាច្រើនតាមរយៈការងារនេះ👏👏👏

-ពួកយើងជាចំណែកផ្សព្វផ្សាយវប្បធម៌🇰🇭

-ពួកយើងជាចំណែកធ្វើឲ្យអាជីពនេះបន្តរស់រានមានជីវិត❤️️

-ពួកយើងបានតែងខ្លួនស្អាតៗ😊

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor