សិល្បៈ ៖ ខណៈដែលរៀមច្បងសិល្បៈមានវ័យកាន់តែច្រើន និងធ្លាក់សម្រស់បាត់បង់តំណែងតួឯកជាបន្តបន្ទាប់នោះ តារាសម្ដែងវ័យក្មេងកញ្ញា សូ លីហ្សា ត្រូវបានក្រុមផលិតករផ្ដល់តំណែងតួឯកជាបន្តបន្ទាប់ផងដែរ ព្រោះនាងមានសម្រស់ស្រស់ស្អាត និងទាក់ទាញខ្លាំង។ ប៉ុន្តែទន្ទឹមនឹងការទទួលបានការចាប់អារម្មណ៍នេះដែរ ម្សិលមិញនេះកញ្ញាបានចេញសារ ព្រមានដល់អ្នកជំពាក់លុយ កុំធ្វើឲ្យនាងដល់ក ព្រោះមនុស្សស្លូតអស់ត្រឹមនាងហើយ។
ខាងក្រោមនេះគឺជាសាររបស់តារាសម្ដែង សូ លីហ្សា សរសេរបង្ហោះក្នុងហ្វេសប៊ុក ដែល Kqube.net ចំលងមកផ្សាយទាំងស្រុង "ខ្ចីលុយអោយដឹងខ្ចីលុយបើខ្ចីគេហើយដល់ថ្ងៃដែរត្រូវសន្យាថាសងគេត្រូវតែយកលុយមកអោយម្ចាស់គេវិញតាមពាក្យសន្យាផង។ ប្រយ័ត្នខ្មាសគេយល់អត់? មនុស្សស្លូតអស់ត្រឹមខ្ញុំហ្នឹងហើយ។ តែកុំអោយខ្ញុំដល់ក" ។
ការបញ្ជាក់ក្នុងសារខាងលើនេះ ដ្បិតតែកញ្ញា សូ លីហ្សា មិនបានបញ្ជាក់ប្រាប់គ្រោងចាត់វិធានការអ្វីចំពោះអ្នកជំពាក់លុយ ដែលមិនព្រមសងក្ដី ប៉ុន្តែសម្រាប់ន័យក្នុងសាររបស់នាង អាចចាត់ទុកជាសម្ដីក្រើនរំលឹកដល់បុគ្គលដែលនាងចង់ប្រាប់ ព្រោះបើសិនជានាងអស់ការអត់ធ្មត់អាចនឹងធ្វើឲ្យមានបញ្ហាធំ ៕


