Sponsor
Pisey

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Channel News Asia​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​មុន​នេះ​បន្តិច​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​រដ្ឋ​អុីស្លាម​ (ISIS) បាន​ចេញ​ប្រកាស​ខ្លួន​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​ទៅ​លើ​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង នៅ​ស្ថានីយទីក្រុង ហ្សាកាតា (Jakarta)​ ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។

ISIS ប្រកាស​តាម​រយៈ​ទី​ភ្នាក់ងារ​សារព័ត៌មាន ​Amaq ​ថា ​ការវាយប្រហារ​ដ៏​កក្រើក​មួយ​នៅ​​ឥណ្ឌូណេស៊ី ក្នុង​ស្ថានីយ​រថយន្តក្រុង​ ហ្សាការតា​ ចំ​ពេល​ដែល​ចេញ​ដំណើរ​នោះ​ គឺ​ជា​ស្នាដៃ​របស់​ខ្លួន​ ដោយ​ពួក​គេ​បាន​សម្លាប់​ប៉ូលិស​ចំនួន​ ៣នាក់ និង​១២​នាក់​ផ្សេង​ទៀត​រង​របួស​។ ​ក្រុម​ជ្រុលនិយម​មួយ​នេះ​ថែម​ទាំង​បាន​គំរាម​ទៀត​ថា​ ទីក្រុង​ខាង​លើ​គឺ​ជា​មុខ​សញ្ញា​សំខាន់​សម្រាប់​ធ្វើ​ការ​វាយប្រហារ​។    

គួរ​រម្លឹក​ផង​ដែរ​ថា​ កាល​ពី​ឆ្នាំ​២០១៦​ ទីក្រុង​ ហ្សាការតា​ ត្រូវ​បាន​ក្រុម​សកម្ម​ប្រយុទ្ធ​បើក​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្ដង​រួច​មក​ហើយ​ គ្រា​នោះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៨​នាក់ និង​រាប់​សិប​នាក់​រង​របួស៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor