មនុស្សចំនួន ១៥នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់មិញ បន្ទាប់ពីរថយន្តដឹកអ្នកដំណើរធុនតូចមួយគ្រឿងបុកជាមួយនឹងរថយន្ត pick up យ៉ាងពេញទំហឹងនៅជាយក្រុង Otjiwarongo ចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រ ពីរដ្ឋធានី Windhoek នៅភាគកណ្ដាលឈៀងខាងជើងប្រទេស Namibia ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។
ប៉ូលិសបានរាយការណ៍ថា រថយន្តដឹកអ្នកដំណើរធុនតូចមួយគ្រឿងបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ក្នុងនោះមានសាកសពមនុស្សចំនួន ១០នាក់ត្រូវភ្លើងឆេះ ៥នាក់ទៀតស្លាប់នៅក្នុងរថយន្ត pick up និងអ្នកដំណើរចំនួន ១៤នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់។យ៉ាងណាមិញក្រុមនគរបាលស៊ើបអង្កេតពុំទាន់បានបញ្ជាក់ពីមូលហេតុនៃការប៉ះទង្គិចគ្នានេះនៅឡើយ។
