Sponsor
Pisey

ប្រហែលជាថ្ងៃដ៏រំភើប និងមានន័យចំពោះកូនកូនក្រមុំមួយរូបនេះហើយ បានជាធ្វើឲ្យនាងធ្វើរឿងមួយដោយខ្វះការពិចារណា ដែលបិសនឹងធ្វើឲ្យនាងបាត់បង់ជីវិតក្នុងថ្ងៃពិេសសទៅហើយ។ មិនថាវាជាគំនិតរបស់អ្នកថតរូបការ ឬរបស់កូនក្រមុំផ្ទាល់នោះទេ តែទោះជាអ្វីក៏ដោយចុះ កូនក្រមុំមួយរូបនេះបានស្លៀករ៉ូបការលោតចុះពីកាប៉ាល់ចូលទៅក្នុងទឹក ដើម្បីអោយអ្នកថតរូបការចាំថត ប៉ុន្តែគ្រប់យ៉ាងបានខុសពីអ្វីដែលពួកគេប្រៀងទុក ព្រោះកូនក្រមុំមួយនេះលង់ទឹកស្ទើស្លាប់ពេលធ្លាក់ដល់ក្នុងទឹកភ្លាម។

- រូបថត: @Jukin Media
- រូបថត: @Jukin Media

តាមរយៈវីដេអូយើងអាចឃើញថា នៅពេលដែលកូនក្រមុំលោតចូលទឹកភ្លាម រ៉ូបរបស់នាងបានគ្របក្បាល និងខ្លួននាងជិតនៅក្នុងទឹក ធ្វើឲ្យនាងរកកន្លែងដកដង្ហើមមិនឃើញ ហើយនាងក៏លង់ទឹកអស់រយៈពេល ២៧ វិនាទី ទម្រាំមានមនុស្ស ៥ នាក់មកជួយ។ គួរបញ្ជាក់ផងដែរថាភ្ញៀវដែលឈរមើលការថតរូបនេះ ដំបូងមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះកូនក្រមុំទេ បន្ទាប់ពីលឺសម្លេងស្រែកថាជួយទើបពួកគេដឹងថាកូនក្រមុំនោះកំពុងលង់ទឹកជាប់ក្នុងរ៉ូបការ។ បន្ទាប់ពីកើតហេតុនេះហើយ កូនក្រមុំមានអាការៈញ័រដៃ ញ័រជើង ស្លេក និងប្រហែលជានាងលែងហ៊ានធ្វើបែបនេះទៀតហើយ។

- រូបថត: @Jukin Media
- រូបថត: @Jukin Media

សូមទស្សនាវីដេអូកូនក្រមុំលោតចូលទឹកជាមួយរ៉ូបការខាងក្រោមនេះ:

Source: dailymail Inside Edition

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor