សិល្បៈ ៖ ថ្មីៗនេះលោក ដួង សុខគា បានចេញសារនៅលើ Page ហ្វេសប៊ុករបស់ខ្លួន ដោយលោកបានថ្លៃអំណរគុណប្រមុខរដ្ឋាភិបាលជាខ្លាំង ដែលលោកបានកោតសរសើរក្រុមតន្ត្រីបុរាណរបស់ខ្លួន។
នេះគឺជាសារលោក ដួង សុខគា ផ្ទាល់ "ក្រុមការងារសុខគាខេមរៈតន្ត្រី សប្បាយរីករាយជាពន់ពេក ពេលបានដំណឹងថា សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាលោកពោលសរសើរជាច្រើនសាពីរបៀបកាត់សក់របស់ក្រុមខ្ញុំនៅក្នុងពិធីមង្គលការ។ កាលនោះលោកចូលរួមក្នុងពិធីកាត់សក់ការបុត្រា ឯកឧត្ដម ជា ចាន់តូ ។ សូមគោរពថ្លែងអំណរគុណសម្ដេចតេជោជាខ្លាំងចេញពីបេះដូង។ ឆ្នាំនេះរាសីឡើងហើយ" ៕

