តាមរយៈអង្គការ Unicef ដោយមានការចូលរួមពីមូលនិធិរបស់ Messi បានផ្ដល់ប្រាក់សាងសងអគារសិក្សាមួយខ្នងមាន២០បន្ទប់ក្នុងប្រទេសស៊ីរី ដែលកំពុងតែហែកហួរដោយសង្គ្រាម។
តាមប្រភព Marca ទឹកប្រាក់បរិច្ចាគបានពីមូលនិធិរបស់កំពូលតារាបាល់ទាត់របស់ Barcelona អាចឲ្យកុមារក្រីក្រគ្រប់ស្រទាប់វណ្ណៈចំនួន១៦០០នាក់ បានចូលរៀនជាមួយនឹងគ្រឿងសង្ហារិម តុសិក្សាគ្រាប់គ្រាន់ ខណៈសង្គ្រាមនៅតែបន្តអស់រយៈពេល៦ឆ្នាំមកហើយនោះ។
របាយការណ៍របស់ Marca បានបន្តថាបន្ទប់ទាំងអស់ពោរពេញទៅតុកៅអីពេញល្មមគ្រប់គ្រាន់ ខណៈអ្វីដែលពិសេសជាងគេ គឺបន្ទះថាមពលអគ្គិសនីដើរដោយប្រព័ន្ធពន្លឺព្រះអាទិត្យ (បន្ទះសូឡា)មួយគ្រឿងត្រូវបានបំពាក់ ដែលនេះត្រូវបានគេដឹងថា បរិស្ថាននៃការសិក្សាក្នុងសាលានេះល្អជាងគេបំផុតក្នុងប្រទេស ទោះបីជាមានសង្គ្រាមរ៉ាំរ៉ៃក៏ដោយ។"
Messi មានវ័យ២៩ឆ្នាំគឺជាទូតសុច្ឆន្ទៈរបស់អង្គការ Unicef ចាប់តាំងពីឆ្នាំ ២០១០ហើយកាលពីមុនគាត់ធ្លាប់បង្ហាញការ អាណិតដល់កុមារនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងតែមានអសន្តិសុខក្នុងប្រទេសមួយចំនួន។
ខាងក្រោមនេះជាទិដ្ឋភាពសាលាថ្មីក្នុងបន្ទប់សិក្សា៖


