Sponsor
Pisey

ខេត្ត​ព្រះសីហនុ​​៖ ​​​​​នៅ​វេលា​ម៉ោង​ជិត​៨​យប់​ ថ្ងៃ​ទី ​​៣០ ​ខែ​ឧសភា​ ម្សិលមិញ​​​​​ ​មាន​​ការ​ផ្ទុះ​អាវុធ​ចំនួន​០៦​គ្រាប់​​​ ក្នុង​ការ​បង្ក្រាប​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​​ជាង​១០​​នាក់​ ដែល​បាន​ប្រើ​ហិង្សា​ចេតនា​​ដាក់​ស្ត្រី​ម៉ាស្សា​ពីរ​នាក់​​​ ​​​​នៅ​ចំណុច​ភ្នំ​ខៀវ ​ហាង​ម៉ាស្សា​​ និង​ជប់​ខ្យល់ ​ស្ថិត​នៅ​ក្រុម​ទី ​០​១​ ភូមិ ​០​១ ​សង្កាត់​លេខ​ ២ ក្រុង-ខេត្ត​ព្រះ​សីហនុ​។

​បើ​តាម​នាយ​ឧត្តមសេនីយ៍​ទោ​ ជួន ​ណារិន្ទ​​​ ​បាន​ឲ្យ​ដឹង​ថា​​ ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​​នេះ​ភ្លាម​ កម្លាំង​ផែន​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន ​និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ បាន​ចុះទៅ​ដល់​កន្លែង​កើត​ហេតុ ​និង​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ ​០១​ក្រុម ​​ជា​ជន​ជាតិ​ចិន មាន​គ្នា​១៣​នាក់​ដែល​ធ្វើការ និងស្នាក់នៅដៅតូលី​​។​ ក្រុមជន​ជាតិចិន​នេះ​រួមមាន៖​

១.​ ឈ្មោះ ហ្សី​ ប៉ីគួយ ​ភេទ ​ប្រុស​ អាយុ ​៣៧​ ឆ្នាំ ​​​

​២.​ ឈ្មោះ​ ម៉ី​ ​ឈីងជីង ភេទ​ ប្រុស ​អាយុ​ ៣៨ ​ឆ្នាំ

៣. ឈ្មោះ​ លីវ ម៉ីងតុង ភេទប្រុស អាយុ ៣១ ឆ្នាំ 

​៤. ឈ្មោះ ហ្សី យានភីង ភេទប្រុស អាយុ ២៦ ឆ្នាំ

៥. ឈ្មោះ ហ្ស៊ូ ថា ភេទប្រុស អាយុ ៣១ ឆ្នាំ​​

៦. ឈ្មោះ ម៉ី ហ៊ូយហ្វី ភេទប្រុស អាយុ ៣២​ ឆ្នាំ ​

៧. ឈ្មោះ ហ្ស៊ូ លីងជា ភេទប្រុស អាយុ ៣១ ឆ្នាំ 

៨. ឈ្មោះ អ៊ូ ​ជីង ហ៊ង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ

៩. ឈ្មោះ តាន់ ហ្ឆាយ ​ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ 

១០. ឈ្មោះ ចាង ហ៊្សវហ័រ ភេទប្រុស អាយុ ៣៧ ឆ្នាំ

១១. ឈ្មោះ ហ្វៀន ហ្វៃ ភេទប្រុស អាយុ ២៣ ឆ្នាំ 

១២. ឈ្មោះ ជ័រជា ភេទប្រុស អាយុ ៣០ ឆ្នាំ 

១៣. ឈ្មោះ ហ្ស៊ី ឆាងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ 

ជនសង្ស័យខាងលើនេះ​បានធ្វើ​សកម្មភាព​វាយ​ប្រតាយ​ប្រតប់​ ទៅ​លើ​ជនរងគ្រោះ​ចំនួន ​០២​នាក់​​ ដែល​មាន​​​ ១​-ឈ្មោះ ​លី ​សុខជា ​ភេទ​ស្រី ​អាយុ ​២៦​ ឆ្នាំ​ ​ និង​២-​ឈ្មោះ ​តាំង​ ធីង៉ុកយ៉ា ​ហៅ ​សុខា ​ភេទ​ស្រី ​អាយុ ​២៥​ ឆ្នាំ​ ដែល​ទាំង​ពីរ ​មាន​​មុខរបរ​ ម៉ាស្សា​ជប់ខ្យល់ ​ស្នាក់​នៅ​ក្រុមទី​ ០១​ ភូមិ ​០១​ សង្កាត់​លេខ ០២​ ក្រុង​-ខេត្ត​ព្រះសីហនុ​។

ស្នងការ​ខេត្ត​រូប​នេះ​បន្ថែម​ថា​​​ ក្នុង​ការ​បង្ក្រាប​​ជនជាតិ​នេះ​ សមត្ថកិច្ច​បាន​ដក​ហូត​​វត្ថុ​តាង​​បា​ន​​ដំបង​​ឈើ​ចំនួន​ ០​៦​ដើម​​ និង​ចំពោះ​លិខិត​ឆ្លងដែន ​របស់​ជនជាតិ​ចិន​ខាងលើ ​បាន​កំពុង​រក្សាទុក​នៅ​អ្នក​គ្រប់​គ្រង​​ ហើយ​​បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​កំពុង​សាកសួរ​ និង​កសាង​សំណុំ​រឿង​តាម​នីតិវិធី​​ផ្លូវច្បាប់​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor