ទីភ្នាក់ងារការពារមីស៊ីលរបស់អាមេរិក បាននិយាយប្រាប់ថា នេះជាការធ្វើតេស្តលើកដំបូងនៃការបាញ់មីស៊ីលប្រឆាំងនុយក្លេអ៊ែរកូរ៉េខាងជើង ដែលទទួលបានជោគជ័យ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី(RT) បានចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
មន្ទីរបញ្ចកោណ បានប្រាប់ឲ្យដឹងថា មីស៊ីលដែលផលិតថ្មីនេះ មានសមត្ថភាពហោះរយះចម្ងាយ ៨ពាន់គីឡូម៉ែត្រ (៥ពាន់ម៉ាយ) បានឆ្ងាយជាងរបស់កូរ៉េខាងជើង ២ពាន់គីឡូម៉ែត្រ។ ទីភ្នាក់ងារខាងលើ បានបន្ថែមទៀតថា មូលដ្ឋានការពារដែនគោកអាមេរិក (GMD) បានបាញ់មីស៊ីលសាកល្បងរបស់ខ្លួន ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋ California ដើម្បីឆ្លើយតបនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងដែលទទួលបានជោគជ័យរបស់សហរដ្ឋអាមេរិក ដែលបាញ់សាកល្បងមីស៊ីលប្រឆាំង តាំងពីឆ្នាំ២០១៤ មកម្ល៉េះ៕
