Sponsor
Pisey

រ៉ុកែត​ Falcon 9 ​របស់​ក្រុមហ៊ុន​ SpaceX ​ត្រូវ​បាន​បង្ហោះ​​​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស  Kennedy ​នៅ​លើ​ជ្រោយ ​Cape Canaveral ​រដ្ឋ​ វ្លរីដា ​សហរដ្ឋ​អាមេរិក ​ដើម្បី​នាំ​យក​ផ្កាយ​រណប​ទូរគមនាគមន៍​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ Inmarsat  ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត ​និង​សេវា​ទូរស័ព្ទ​ធំ​បំផុត​សម្រាប់​ពិភពលោក​ មាន​មូលដ្ឋាន​នៅ​​ ចក្រភពអង់គ្លេស ។​

នេះ​គឺជា​ផ្កាយរណប​ធ្ងន់​បំផុត​ មាន​ទម្ងន់​ជាង​ ៦​ តោន​ ធ្វើ​ឲ្យ​រ៉ុកែត​ដែល​បញ្ជូន​ផ្កាយរណប​នេះ​ទៅ​កាន់​ទី​អវកាស​ មិន​អាច​មាន​ប្រេង​គ្រប់​គ្រាន់​ដើម្បី​ចុះចត​លើ​ផែនដី​សម្រាប់​ការ​ប្រើ​ប្រាស់​លើក​ទីពីរ​បាន​ឡើយ ។​ ការ​បញ្ជូន​ផ្កាយរណប​បន្ថែម​មួយ​គ្រឿង​ទៀត​របស់​ក្រុមហ៊ុន​ Inmarsat ​បំណង​ធ្វើ​ឲ្យ​ដំណើរការ​សេវា​អ៊ីនធឺណិត​ និង​ទូរស័ព្ទ​របស់​អតិថិជន​​ កាន់​តែ​មាន​ល្បឿន​លឿន​ជាង​មុន ។​ ផ្កាយរណប​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ Boeing ​គឺ​ជា​ផ្កាយរណប​ទី​ ៤​ នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយរណប​របស់​ក្រុមហ៊ុន​ Inmarsat ។​

ទោះ​យ៉ាង​ណា​ ការ​បញ្ជូន​ផ្កាយរណប​ទី ​៤​ ​មានតម្លៃ​ ២៥០​ លាន​ដុល្លារ​ របស់​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ ចក្រភពអង់គ្លេស​ដំណើរការ​ដោយ​ជោគជ័យ​ ដោយ​ផ្កាយរណប​បាន​ទៅដល់​គន្លង​តារាវិថី​ ក្រោយ​ហោះហើរ​រយៈពេល​ប្រមាណ​ ៣០​ នាទី ។​ ផ្កាយ​រណប​ទាំង​ ៤​ របស់​ក្រុមហ៊ុន​ Inmarsat ​មាន​តម្លៃ ​១.៦ ​ពាន់​លាន​ដុល្លារ ​ប្រើប្រាស់​ដើម្បី​ផ្គត់ផ្គង់​សេវា​ទំនាក់​ទំនង​លើ​ពិភពលោក​ សម្រាប់​អាកាសចរណ៍​ នាវាចរណ៍​ ភ្នាក់ងារ​រដ្ឋាភិបាល ​រហូត​ដល់​ប្រព័ន្ធ​អ៊ីនធឺណិត ​និង​ទូរស័ព្ទ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor