Sponsor
Pisey

ហេតុការណ៍ដ៏គួរឲ្យខ្លាចមួយបានកើតឡើងលើបុរសជា​អ្នក​ប្រមាញ់ម្នាក់ បានជួបរឿងស៊យបន្ទាប៉ពីត្រូវសត្វខ្លាឃ្ញុំខ្មៅមួយក្បាលដេញវាយប្រហារនៅក្នុងព្រៃមួយកន្លែងនៃប្រទេសកាណាដា។ សកម្មភាពនៃការវាយប្រហាររបស់ខ្លាឃ្មុំខ្មៅនេះ ត្រូវបានថតជាប់ដោយកាមេរ៉ារបស់អ្នកប្រមាញ់រងគ្រោះផ្ទាល់តែម្តង។

- រូបថត: @Youtube / Richard Wesley

អ្នកប្រម៉ាញ់រងគ្រោះខាងលើមានឈ្មោះ Richard Wesley លោកបានទៅប្រម៉ាញ់សត្វព្រៃនៅទន្លេ Fire River បន្ទាប់មកលោកបានជួបជាមួយនឹងខ្លាឃ្មុំខ្មៅមួយក្បាលកំពុងឈរឆ្ងាយពីលោកប្រហែលជា ៣០ម៉ែត្រ កំពុងដើរទៅមក ហាក់មិនបានដឹងថាមានអ្នកប្រម៉ាញ់នៅពីមុខវាឡើយ។ លុះខ្លាឃ្មុំខ្មៅនេះបានឃើញអ្នកប្រម៉ាញ់ភ្លាម វាបានរត់មកយ៉ាងលឿន ហើយបានលោតហក់ទៅខាំអ្នកប្រម៉ាញ់ឆៅៗតែម្តង។

- រូបថត: @Youtube / Richard Wesley
- រូបថត: @Youtube / Richard Wesley

ចំណែកអ្នកប្រម៉ាញ់ឃើញដូចនោះបានយកព្រួញតម្រង់បន្លាចខ្លាឃ្មុំម្តងហើយម្តងទៀត ប៉ុន្តែមិនអាចបញ្ឈប់ការរត់មកវាយប្រហាររបស់វាបានឡើយ។ ប៉ុន្តែសំណាងល្អពេលដែលខ្លាឃ្មុំហក់មកសង្កត់ប្រុងខាំ អ្នកប្រម៉ាញ់បានសម្រេចបាញ់ព្រួយលើខ្លាឃ្មុំក្នុងស្ថានភាពប្រថុចញ៉ុចបំផុត និងបានប្រតាយប្រតប់ជាមួយខ្លាឃ្មុំអស់ប៉ុន្មានវីនាទី។ កាមេរ៉ារបស់លោកបានរបូតធ្លាក់មកលើថ្ម ហើយមួយសំទុះគេឃើញលោកលើកកាំមេរ៉ាឡើងវិញ និងរត់ចេញពីកន្លែងកើតហេតុភ្លាមៗ។

ក្រោយពីលើកកាម៉េរ៉ាហើយលោកបាននិយាយថា "លោកគួរតែបាញ់វាយូរហើយ កុំអីមិនមានរឿងបែបនេះកើតឡើងទេ!"។ ចំពោះស្ថានភាពរបស់ខ្លាឃ្មុំខ្មៅមិនដឹងថាវាស្លាប់ ឬសន្លប់ទេ ព្រោះថាពេលនោះគឺអ្នកប្រម៉ាញ់រត់យកតែព្រះអាយុប៉ុន្នោះ។

- រូបថត: @Youtube / Richard Wesley
- រូបថត: @Youtube / Richard Wesley
- រូបថត: @Youtube / Richard Wesley

សូមទស្សនាហេតុការណ៍នេះខាងក្រោម:

Source: dailymail / Richard Wesley

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor