Sponsor
Pisey

ប្រធានាធិបតី​ កូរ៉េខាងត្បូង​ លោក ​មូន ចេ-អ៊ីន ​(Moon Jae-in)​ បាន​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល​ (THAAD) ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ក្រោយ​ពី​បាន​ដឹង​ថា​ ប្រព័ន្ធ​អាវុធ​របស់​ សហរដ្ឋ​អាមេរិក​ ច្រើន​ជាង​របាយការណ៍​របស់​​ក្រសួង​ការពារ​ជាតិ ។​

THAAD ​ត្រូវ​បាន​កងទ័ព​ អាមេរិក​ ដំឡើង​ក្នុង​តំបន់ ​សេអុងជូ ​(Seongju) ​កាល​ពី​ខែ​ មិនា​ ដោយ​របាយការណ៍​បញ្ជាក់​ថា​ ប្រព័ន្ធ​អាវុធ​នោះ​មាន​ចំនួន​ ៦ ​កន្លែង​ ប៉ុន្តែ​ព័ត៌មាន​ដែល​លោក​ប្រធានាធិបតី​ទើប​ទទួល​បាន​ថ្មី​ៗ​បង្ហាញ​ថា​ THAAD ​មាន​ចំនួន​រហូត​ដល់ ​១០​ កន្លែង​ ដោយ​ក្រសួង​ការពារ​ជាតិ​មិន​បាន​ផ្ដល់​របាយការណ៍​ដល់​រដ្ឋាភិបាល​ថ្មី ​និង​មិន​បាន​ឲ្យ​សាធារណ​ជន​ដឹង​ឡើយ​ ។​

ចំណែក​មន្ទីរ​បញ្ចកោណ​អះអាង​ថា​ ដំណើរការ​ដំឡើង​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល​គឺ​មាន​តម្លាភាព​ជាទី​បំផុត ​ដោយ​កងទ័ព​ អាមេរិក​ ធ្វើ​ការ​ជិតស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​ កូរ៉េខាងត្បូង​ ដើម្បី​ដាក់​ពង្រាយ​ប្រព័ន្ធ​អាវុធ​ ដែល​ការពារ​ទាំង​សម្ពន្ធមិត្ត ​និង​កងទ័ព ​អាមេរិក​ ២៨៥០០​ នាក់ ​ក្នុង​ប្រទេស​ កូរ៉េខាងត្បូង ។​

ប្រភពៈ​ asiancorrespondent​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor