Sponsor
Pisey

លោកអ្នកប្រហែល​ជាធ្លាប់បានស្ដាប់​បទ ចាក់ទឹកដូង របស់តារាចម្រៀង កញ្ញា យូរី ហើយមែនទេ? ដោយឡែក អ្វីដែលពិសេសដដែរនេះ គឺបទ ចាក់ទឹកដូង ដូចគ្នា​ របស់ អ្នកនាង ម៉េង កែវ ពេជ្ជតា ក៍ពិសេស ពីរោះ មិនចាញ់ យូរី ប៉ុន្មានដែរ រហូតដល់អ្នកគាំទ្រ សរសើរមិនដាច់ពីមាត់។

សារសរសើរ

ជាការឆ្លើយតបពី អ្នកនាង ម៉េង កែវ ពេជ្ជតា វិញ៖

សាយន្តសួស្តី​ Good everning 😘​ 
អស់រយៈពេលយ៉ាងយូរមកហើយដែលនាងខ្ញុំផ្អាកមិនទទួលច្រៀងបទចម្លង​ ពីបរទេស​ ទោះជាពេលនោះខ្ញុំត្រូវរងការប៉ះពាល់ខ្លះៗលើបរិមាណ​បទចម្រៀងរបស់ខ្ញុំ​ ក៍នាងខ្ញុំខំអត់ធ្មត់ និងសម្រេចចិត្តបង្កើតបទចម្រៀងថ្មីដោយ​ស្នាដៃកូនខ្មែរផ្ទាល់ពីនាងខ្ញុំ​ និងក្រុមគ្រួសារ​ ។ ពិតជាមិនគួរអោយជឿ​សោះទេថា​ ស្នាដៃទាំងនេះបានទទួលផល​ល្អលើសពីអ្វីដែលបានគិត 😮 


នាងខ្ញុំជំនួសមុខអោយក្រុមគ្រួសារ​ត្រកូលម៉េង​ សូមធ្វើការអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រដ៏កក់ក្តៅនេះ​ពីសំណាក់ពុកម៉ែ​ បងប្អូន​ ពូមីង​ និងមិត្តសម្លាញ់ទាំងអស់ដោយស្មោះអស់ពីដួងចិត្ត​ 🙏​ យើងខ្ញុំសន្យាថា​នឹងខិតខំរិះរកនូវគំនិត​ល្អៗ​ ថ្មីៗបន្តទៀតដើម្បីឆ្លើយតបនឹងការគាំទ្រ​ផង​ និងដើម្បីលើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរអោយខ្ពស់មុខមាត់​ដូចអតីតកាល​ និងពិសេសគឺចង់ចៀសអោយផុតពីដំនៀលដែលមហាជនតែងតែដៀលថា​ ចម្រៀងខ្មែរបច្ចុប្បន្នមានតែបទចម្លង​គេ​ និងលួចពីគេ​ ។ បើលោកអ្នកគិតដូចនាងខ្ញុំដែរ​ សូមមេត្តាលោកអ្នកចូលរួមផ្តល់ជាកម្លាំងចិត្ត​ គឺការគាំទ្រដោយមតិល្អៗ​ like and share ។ សូមគោរពជូនពរ​ ដល់លោកអ្នកគ្រប់រូបជួបតែសំណាងល្អ​ 🙏​ ។

សូមទស្សនាទាំងអស់គ្នា៖

អ្នកនាង ម៉េង កែវ ពេជ្ជតា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor