រាជធានីភ្នំពេញ៖ នេះគឺជាអត្តសញ្ញាណរបស់ វីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជាដែលពលីឈាមស្រស់និងអាយុជីវិតក្នុងសមរភូមិនៅក្រៅប្រទេស ដើម្បីស្វែងរកសន្តិភាពជូនមិត្តបរទេសក៏ដូចជាជនរងគ្រោះរាប់លាននាក់ដែលកំពុងរងគ្រោះដោយសារសង្គ្រាម។
វីរៈជនមួកខៀវកម្ពុជា ឬជាកងកម្លាំងរក្សាសន្តិភាពកម្ពុជាជ្រកក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលបានស្លាប់បាត់បង់ជីវិត ខណៈយុទ្ធជនរបស់កម្ពុជាយើងចំនួន៣នាក់ផ្សេងទៀតបាត់ខ្លួនក្នុងហេតុការណ៍វាយប្រហារពីពួកកងកម្លាំងឧទ្ទាមនៅអាហ្វ្រិកកណ្ដាលកាលពីយប់ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៧ ម្សិលមិញ នោះគឺ លោកមានឈ្មោះ គឹម សំ មានស្រុកកំណើតនៅ ខេត្តសៀមរាប និងមានឋានន្តរសក្ដិ ជាអនុសេនីយ៍ឯក។
គេហទំព័រខេឃ្យូប ក៏ដូចជា អ្នកផលិតអត្ថបទនេះ សូមតំណាងឲ្យជនរួមជាតិខ្មែរស្នេហាជាតិទាំងអស់ សូមសម្តែងនូវមរណទុក្ខនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់វីរៈយុទ្ធជនស្នេហាជាតិ លោកអនុសេនីយ៍ឯក គឹម សំ ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុចូលរួមការពារសន្តិសុខ លើឆាកអន្តរជាតិ។ សូម វិញ្ញាណក្ខន្ធនៃសព បានទៅសោយសុខក្នុងគតិភព !

