Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ កូនប្រុស​នាយ​ ហុង​ដា ដែល​គេ​សង្ស័យ​​ថា ​សម្លាប់​ម្តាយ​ចុង​របស់​ខ្លួន​បន្ទប់​ខុន​ដូ​ ជាន់​ទី​៥​មួយ​កន្លែង​​ដែល​កំពុង​ស្ថាបនា (ម្តុំ​វិទ្យាល័យ​ទួល​អំពិល​) ​ក្នុង​ភូមិ​តាឡី ​សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ​នោះ ​​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​ឧសភា ឆ្នាំ​២០១៧​​នេះ​។​​​​​  

​ការ​ចាប់​ឃាត់​ខ្លួន​នេះ​​​​កូនប្រុស​របស់​នាយ​ ហុង​ ដា​នេះ​ បាន​ធ្វើ​ឡើង​​​នៅ​​ក្រោយ​វិហារ​​​​ឥស្លាម​ នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​ដោយ​ លោក​​ឧត្តមសេនីយ៍​ រ័ត្ន ស្រ៊ាង​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ រាជធានី​ភ្នំពេញ​។ 

​ក្រោយ​ពី​បាន​ឃាត់​ខ្លួន នៅ​ពេល​នេះ​ ជនសង្ស័យ​ត្រូវ​បាន​​​​អាវុធហត្ថ​​​ ត្រូវ​បាន​បញ្ជូន​ទៅ​​បញ្ជា​ការដ្ឋាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើ​ការ​សួរ​នាំ​បន្ដ​ទៀត​។ ​សម្រាប់​ព័ត៌មាន​លម្អិត​ នឹង​ជម្រាប​ជូន​ពេល​ក្រោយ​។

សូម​បញ្ជាក់​ថា​ កាល​ពី​ម្សិលមិញ​​ ប្រពន្ធ​ក្រោយ​​លោក​ ហុង ដា​ មាន​ឈ្មោះ ​ស៊ឹម ​ចាន់ធី ​អាយុ​១៩​ ឆ្នាំ​នោះ​​ ត្រូវ​បាន​គេ​សម្លាប់​នឹង​ខ្សែ​ឆ្នាំង​អ៊ុត​រឹត​ក ​​​នៅ​ក្នុង​បន្ទប់​ខុន​ដូ​ មួយ​​កំពុង​សាងសង់​ នៅ​ជាន់​ទី​៥ ដែល​​ ក្នុង​ភូមិ​តាឡី ​សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ​៕ ​​​

វីដេអូសួរចម្លើយ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor