Sponsor
Pisey

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​ឲ្យ​ដឹង​ថា​ យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ម៉ាក​ Su-30 បាន​ស្ទាក់​ចាប់​យន្ត​ហោះ​ឈ្លប​យក​ការណ៍​របស់​អាមេរិក​មួយ​គ្រឿង​ម៉ាក​ P-8A ​ដែល​មាន​វត្តមាន​លើ​ដែន​សមុទ្រ​ខ្មៅ​ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា​កន្លង​មក​។ នេះ​យោង​តាម​គេហទំព័រ​ព័ត៌មាន​ រុស្ស៊ី​ (RT) បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​ ៩ព្រឹក​ ខណៈ​ដែល​រ៉ាដា​ចាប់​បាន​សញ្ញា​អាសន្ន​ នៅ​លើ​ដែន​សមុទ្រ​ខ្មៅ​  ភ្លាម​ៗ​នោះ​ កម្លាំង​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​ចេញ​យន្តហោះ​ប្រយុទ្ធ​ប្រភេទ​ Su-30​ ទៅ​ស្ទាក់​ចាប់​និង​បណ្ដេញ​ចេញ​ពី​ព្រំដែន​។ 

គួរ​រម្លឹក​ផង​ដែរ​ថា​ យន្ត​ហោះ​របស់​អាមេរិក​ដែល​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​យន្ត​ហោះ​រុស្ស៊ី​ខាង​លើ​នេះ​ គឺ​ចំ​ពេល​ដែល​ ​ទីក្រុង​មូស្គូ​ប្រារព្ធ​ពិធី​គម្រប់​ខួប​ជ័យជំនះ​ ក្នុង​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​ អាល្លឺម៉ង់​ ដោយ​ប្រទេស​មហាអំណាច​មួយ​នេះ​ បាន​ហែ​ក្បួន​យោធា​អម​ដោយ​សព្វាវុធ​ទំនើប​ៗ ​ជា​ច្រើន​ទៀត​ផង​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor