Sponsor
Pisey

យន្ដហោះ​ស៊ើបការណ៍​របស់​កងកម្លាំង​ការពារ​ជប៉ុន​មួយ​គ្រឿង​ ម៉ាក​ LR-2 ​ដែល​បាន​ធ្លាក់​ នៅ​កោះ Hokkaido ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ មកទល់​ពេល​នេះ​ប៉ូលិស​ទើប​ប្រទះ​ឃើញ​សាកសព​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​អ្នក​បើកបរ​ ២​នាក់​ និង​អ្នក​បច្ចេកទេស​ ០២​នាក់​ទៀត​។ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន​ចិន ​ស៊ិន​ហួរ​ នា​រសៀល​ថ្ងៃ​អង្គារ​ ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៧។​ 

បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ជប៉ុន​ NHK ​យន្តហោះ​ធុន​នេះ​ផ្ទុក​មនុស្ស​ចំនួន​ ៤​នាក់​ ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​មាន​​ ២​នាក់​ជា​អ្នក​បើកបរ និង​ ២​នាក់​ផ្សេង​ទៀត​ជា​អ្នក​បច្ចេកទេស​ ដែល​ប្រតិបត្តិការ​នៅ​​អាកាសយានដ្ឋាន​ Hakodate Airport​ ខណៈ​ម៉ោង​ប្រមាណ​ជា​ ១១​និង ​៤៧​នាទី​ព្រឹក​ (ម៉ោង​នៅ​ក្នុង​តំបន់​)​ យន្តហោះ​បាន​បាត់​ចេញពី​ប្រព័ន្ធ​រ៉ាដា​។ 

ប្រភព​ដដែល​បន្ថែម​ទៀត​ថា​ យន្តហោះ​ម៉ាក​ LR-2 ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ដល់​ជំនួយ​មនុស្សធម៌ ​ថ្នាំពេទ្យ​សង្គ្រោះ​បន្ទាន់​ និង​ដឹក​អ្នកជំងឺ​តាម​ការ​ស្នើ​របស់​អភិបាល​កោះ​ Hokkaido​ ភ្លាម​នោះ​បាន​ធ្លាក់​ចុះ​នៅ​ក្បែរ​តំបន់​ព្រៃ​មួយ​កន្លែង​ ក្នុង​ទីក្រុង​ Assabu ​ខាង​ត្បូង​កោះ​ Hokkaido​។ ​មនុស្ស​ជិត​ ៣​ពាន់​នាក់​ដែល​បាន​ស្វែងរក​សាកសព​ទាំង​នោះ ប៉ុន្តែ​​ចំពោះ​មូលហេតុ​នៃ​ការ​ធ្លាក់​​ កំពុង​ស្ថិត​​ក្រោម​ការស៊ើបអង្កេត​នៅឡើយ​៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor