មានករណីដ៏ហួសចិត្តមួយ បានកើតឡើងនៅព្រលានយន្តហោះ Heathrow ក្នុងប្រទេសអង់គ្លេស បន្ទាប់ពីវីដេអូបង្ហាញពីវ៉ាលីសរបស់អ្នកដំណើរមួយ បានរង សម្ពាធស្រូបពីកម្លាំងស្លាបរបស់យន្តហោះ ធ្វើអោយវ៉ាលីសនោះរមៀលលើផ្លូវយន្តហោះយ៉ាងយូរទម្រាំមានអ្នកធ្វើការនៅប្រលានយន្តហោះឃើញ។
ហេតុការណ៍នេះមើលទៅដូចជាធម្មតា ប៉ុន្តែប្រសិនបើវ៉ាល់លីត្រូវស្រូបចូលទៅក្នុងម៉ាស៊ីនស្លាបយន្តហោះ វានឹងអាចបង្កឲ្យមានមហន្តរាយផ្ទុះឆេះយន្តហោះ 747 ភ្លាមៗ។ នេះបើតាមការឲ្យដឹងរបស់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ប្រាប់ទៅកាន់បណ្តាញព័ត៌មាន Mail Online។
ទោះបីជាយ៉ាងណា ករណីដ៏កម្រនេះបានកើតឡើងបន្ទាប់ពីវ៉ាល់លីជាច្រើនរបស់អ្នកធ្វើដំណើរប្រហែលជា ៧៥០០០ នាក់កំពុងមានបញ្ហាបាត់ និងវង្វេង បន្ទាប់ពីបណ្តាញប្រព័ន្ធកុំព្យូទ័រ Global IT មានបញ្ហា ធ្វើឲ្យជើងហោះហើរទាំងអស់បានលុបចោល។
ទស្សនាវីដេអូខាងក្រោមនេះ:
Source: dailymail
