ប៉ូលិស ឥណ្ឌូណេស៊ី កំពុងតាមចាប់ខ្លួនអ្នកទោសប្រមាណ ២០០ នាក់ដែលរត់ចេញពីពន្ធនាគារ នៅលើកោះ ស៊ូម៉ាត្រា ក្រោយពីអ្នកគ្រប់គ្រងអនុញ្ញាតឲ្យពួកគេចេញក្រៅបន្ទប់ឃុំឃាំងដើម្បីថ្វាយបង្គំព្រះរួមគ្នាប៉ុន្តែអ្នកទោសបែរជាសម្រុកទៅកាន់ខ្លោងទ្វារ ហើយទម្លាយជញ្ជាំង និងខ្លោងទ្វារមួយកន្លែងក្បែរវិហារឥស្លាម ក្នុងពន្ធនាគារ ។ ទោះយ៉ាងណា អ្នកទោសជិត ៨០ នាក់ត្រូវបានចាប់ខ្លួនត្រឡប់មកវិញភ្លាមៗ ។
រហូតមកដល់ពេលនេះ ប៉ូលិស និងទាហានរាប់រយនាក់ នៅតែបន្តស្វែងរកអ្នកទោសដែលចេញពីពន្ធនាគារខេត្ត រីអ៊ូ (Riau) ជាកន្លែងដែលមានអ្នកទោស ១៨០០ នាក់ ប៉ុន្តែពន្ធនាគារនោះអាចទទួលអ្នកទោសបានត្រឹមតែ ៧០០ នាក់ប៉ុណ្ណោះ ។

