Sponsor
Pisey

តុលាការ​ ឥណ្ឌា ​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​បុរស​ ៤ ​នាក់ ​ដែល​ចាប់​រំលោភ​ និង​សម្លាប់​និស្សិត​ពេទ្យ​ម្នាក់​អាយុ ​២៣​ ឆ្នាំ​ ម្នាក់​ក្នុង​រថយន្តក្រុង​មួយ​គ្រឿង​ ក្នុង​ទីក្រុង​ ញូដេលី​ ជា​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ និង​នាំ​ឲ្យ​រដ្ឋសភា​ ឥណ្ឌា ​ធ្វើ​វិសោធនកម្ម​ច្បាប់​តម្រូវឲ្យ​ប្រហារជីវិត​ឧក្រិដ្ឋជន​រំលោភ​ផ្លូវ​ភេទ ។​ 

សូម​រំឭក​ថា ​ក្នុង​ឆ្នាំ​ ២០១២ ​បុរស​ទាំង​៥ ​នាក់​ បាន​ចាប់​ជន​រង​គ្រោះ​ចូល​រថយន្ត​ក្រុង​ឯកជន​មួយ​គ្រឿង ​ហើយ​រំលោភ​ផ្លូវ​ភេទ ​រួច​ហើយ​ពួកគេ​យក​ដែក​ចាក់​ប្រដាប់​ភេទ​របស់​ជនរងគ្រោះ ។​ ក្រុម​គ្រួសារ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ប្រទេស​ សិង្ហបុរី ​ប៉ុន្តែ​នាង​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​ ។​  ចំណែក​ជន​សង្ស័យ​ទី ​៥​ បាន​ចង​ក​សម្លាប់​ខ្លួន​ក្នុង​គុក ​ក្នុង​ឆ្នាំ​ ២០១៣​ មុន​ពេល​បើក​សវនាការ ។​

ឧក្រិដ្ឋកម្ម​នោះ​ប្រព្រឹត្ត​ឡើង​ក្នុង​ឆ្នាំ​ ២០១២​ ដោយ​តុលាការ​ដំបូង​បាន​កាត់​ទោស​ប្រហារជីវិត​បុរស​ទាំង​ ៤​ នាក់ ​ដែល​ជា​អ្នក​ប្រព្រឹត្ត​ ប៉ុន្តែ​មាន​ការ​ប្ដឹង​ឧទ្ធរណ៍​រហូត​ដល់​តុលាការ​កំពូល​បាន​សម្រេច​រក្សា​ទោស​តាម​តុលាការ​ជាន់​ទាប ​ដូច្នេះ​មាន​ថា ​បុរស​ទាំង​ ៤ ​នាក់​ នឹង​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ក្នុង​ពេល​ឆាប់​ៗ​នេះ ។​ ឪពុក​របស់​ជនរងគ្រោះ​និយាយ​ថា​ អ្នកទោស​ទាំង​ ៤​ នាក់ ​គួរ​ត្រូវ​បាន​ព្យួរ​ក​ក្នុង​ពេល​ឆាប់ ។​ ម្ដាយ​របស់​នារី​រងគ្រោះ​និយាយ​ថា ​ទីបំផុត​យុត្តិធម៌​ត្រូវ​បាន​តុលាការ​ផ្ដល់​ឲ្យ​សម្រាប់​កូន​ស្រី​របស់​គាត់ ។

រូបនារីរងគ្រោះ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor