មានព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនៅស្ថានីយរថយន្តក្រុងមួយកន្លែងនៃភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានបណ្ដាឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នៅក្នុងហេតុការណ៍នេះ។ បើយោតាមសារព័ត៌មាន channelnewsasia បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។
មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីលោក Setyo Wasisto បាននិយាយប្រាប់ថា ក្នុងហេតុការណ៍ខាងលើបានសម្លាប់ប៉ូលិសចំនួន ៣នាក់ ខណៈដែលប៉ូលិសនិងជនស៊ីវិលសរុបចំនួន១០នាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងស្ថានីយរថយន្តក្រុងឈ្មោះ Kampung Melayu ប្រហែលម៉ោង៩យប់ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ទាហានស្ពាយគ្រាប់បែកអត្តឃាត ISIS ទាំង២នាក់ ដែលបង្កហេតុខាងលើបានស្លាប់ភ្លាមៗក្នុងអំឡុងពេលវាយប្រហារ។ យ៉ាងណាមិញរដ្ឋាភិបាលឥណ្ឌូណេស៊ី មិនទាន់បានកំណត់មុខសញ្ញាឲ្យច្បាស់លាស់នៅឡើយទេ គ្រាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការវាយប្រហារនៅចុងក្រោយនេះ៕





