Sponsor
Pisey

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​ប្រេស៊ីល​ប្រមាណ​ជា ៣​ម៉ឺន​៥​ពាន់​នាក់ កំពុង​ពុះកញ្ជ្រោល​និង​ចលាចល​យ៉ាង​ខ្លាំង​ រហូត​ឈាន​ទៅ​ដល់​ការ​ដុត​បំផ្លាញ​អគារ​ក្រសួង​កសិកម្ម​ និង​អគារ​ក្រសួង​ផ្សេង​ៗ​ទៀត ជាហេតុ​នាំ​ឲ្យ​រដ្ឋាភិបាល​លោក​ Michel ​Temer ​បង្ខំ​ចិត្ត​បញ្ជា​ឲ្យ​ដាក់​ពង្រាយទ័ពជាច្រើន​នាក់​បង្ក្រាប​ពួកគេ​។

បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​ RT​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧​នេះ រដ្ឋាភិបាល​ប្រេស៊ីល​បាន​ដាក់​ពង្រាយទ័ព​រាប់រយ​នាក់​នៅ​ជុំវិញ​ទីក្រុង​Brasilia​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្រុម​អ្នក​តវ៉ា​ប្រមាណ​ជា​ ៣​ម៉ឺន​៥​ពាន់​នាក់​ ដែល​កំពុង​ចូល​រួម​ធ្វើ​កុប​កម្ម​ប្រឆាំង  ដោយ​ពួកគេ​ស្រែក​ទាមទារ​ឲ្យ​ប្រធានាធិបតី​ជាប់​ឆ្នោត​​លោក​ Michel ​Temer ​ចុះចេញ​ពី​តំណែង​ ខណៈ​ដែល​រូប​លោក​មិន​​ធ្វើ​ការ​កំណែទម្រង់​សេដ្ឋកិច្ច​ឡើង​វិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor