Sponsor
Pisey

សិល្បៈ ៖ ជា​រឿង​ចាប់អារម្មណ៍​ណាស់​នៅ​ពេល​តារា​សម្ដែង​ និង​ពិធី​ការិនី​ សុខ សោម៉ាវត្តី​ បាន​ចេញ​វីដេអូ​ស៊ី​អារម្មណ៍​ជា​មួយ​គូស្នេហ៍​ថ្មី​ កីឡាករ​បាល់ទាត់​ លី វ៉ាហេត ​ព្រោះ​ទំនាក់ទំនង​ស្នេហា​អ្នក​ទាំងពីរ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​ដឹង​ចង់​ឮ​មាន​រយៈពេល​ប្រមាណ​ជិត​ឆ្នាំ​មក​ហើយ។​ ពេល​នេះ​ខណៈ​ពួក​គេ​បាន ​Live វីដេអូ​ស៊ី​អារម្មណ៍​តែ​ពីរ​នាក់​នៅ​ក្នុង​រថយន្ត​ជា​មួយ​គ្នា​ ធ្វើ​ឲ្យ​មាន​ទាំង​អ្នក​គាំទ្រ​ និង​រិះគន់​​។\

វីដេអូ​នេះ​ដ្បិតតែ​អ្នក​ទាំង​ពីរ​មិន​បាន​និយាយ​អ្វី​ស៊ីជម្រៅ​ជុំវិញ​ទំនាក់ទំនង​ពួក​គេ​ក្ដី​ ប៉ុន្តែ​តាម​រយៈ​អត្ថន័យ​បទ​ចម្រៀង​ដែល​លោក​ លី វ៉ាហេត ​បាន​ច្រៀង​ក្នុង​ពេល​ Live​ វីដេអូ ​រួម​គ្នា​នោះ​ ក្រៅពី​អ្នក​ទាំងពីរ​បង្ហាញ​ឲ្យ​ឃើញ​ភាព​ផ្អែមល្ហែម​ ក៏​បាន​រៀបរាប់​ថា​ លោក​បាន​ស្រឡាញ់​មនុស្ស​ម្នាក់​ជា​របស់​គេ​ លោក​បន់​ឲ្យ​គេ​បែក​គ្នា​ឆាប់​ៗ ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​គឺ​មិន​សុខ​ពីរ​រឿង​ សុខ សោម៉ាវត្តី​ និង​រូប​លោក​នោះ​ទេ ​ព្រោះ​អ្នក​ទាំងពីរ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​តាំងពី​តារា​ស្រី​រូប​នេះ​មិនទាន់​លែង​ប្ដី​មក​ម្ល៉េះ ​ប៉ុន្តែ​រូប​ភាព​នោះ​ត្រូវ​បាន​គេ​គិត​ថា​ គ្រាន់​តែ​ជា​សកម្មភាព​សិល្បៈ​តែប៉ុណ្ណោះ។​

ចម្ងល់​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​មតិ​ខ្លះ​គិត​ថា​ ទំនាក់ទំនង​អ្នក​សិល្បៈ និង​អ្នក​កីឡា​អាច​មាន​លក្ខណៈ​ស៊ីជម្រៅ​តាំង​ពី​មុន​ សុខ សោម៉ាវត្តី​ លែង​ប្ដី​មក​ម្ល៉េះ​ ប៉ុន្តែ​ការ​សន្និដ្ឋាន​នេះ​យើង​មិនទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​ សុខ ​សោម៉ាវត្តី​ និង​ លី វ៉ាហេត​ នៅ​ឡើយ​ទេ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor