ម្ដាយឪពុកគ្រប់រូបគឺសុទ្ធតែ មានតួនាទីចិញ្ចឹមកូនៗគ្រប់រូបមែនទេ? បើយើងនិយាយពីតួនាទី ចុះយើងជាកូនមានតួនាទីអ្វីខ្លះវិញ? ឬមួយចាំអ្នកម្ដាយ លោកឪពុកចិញ្ចឹមយើងអស់មួយជីវិត? រូបភាពបីសន្លឹក យើងមិនបានដឹងពីស្ថានភាពគាត់ទេ តែយើងក៍អាចធ្វើការសន្និដ្ឋានបានដែរ ខិតខំលក់នំបញ្ចុក មានទាំងពងទា..លក់រហូតយប់ជ្រៅ លក់ទាំងនំ លក់ទាំងម្ចាស់ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ក្នុងនោះដែរ ប្រភពពីម្ចាស់រូប ដែលផ្ដិតយករូបភាពអ្នកមីងខណៈនោះក៍មាន ពាក្យពេជន៍អួលដើមកផងដែរ ៖ ទិដ្ឋភាពនេះ បានធ្វើឱ្យខ្ញុំ ក្ដុកក្ដួល វេទនា ចិត្ត ឥតឧបមា ! មិនដឹងថា ត្រូវជួយលោក ដោយវិធីណា !
តាមប្រភពឆ្លើយឆ្លងតាមរយៈ comment រូបនេះត្រូវបានផ្តិតពី ក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ សូមបងប្អូនជួយចែករំលែកបន្តផង។ សូមអរគុណ!
