បុរសជនជាតិអ៊ីរ៉ង់ម្នាក់កំពុងធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបលោកមានមុខមាត់ស្រដៀងដូចគ្នាបេះបិទទៅនឹងខ្សែប្រយុទ្ធកំពូលពិភពលោក ។
លោក Riza Perestes បានធ្វើឲ្យអ្នកនិយមវិស័យកីឡាបាល់ទាត់ជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបុរសជាជនជាតិអ៊ីរ៉ង់ដែលមានរូបរាងស្រដៀងគ្នាបេះបិទទៅនឹងកំពូលខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនLionel Messi បានតុបតែងខ្លួនបង្ហាញវត្តមាននៅក្នុងកម្មវិធីទូរទស្សន៍មួយនិយាយអំពីដំណើរជីវិតរបស់ខ្លួនដែលមានរូបសម្បត្តិស្រដៀងគ្នាស្ទើរតែទាំងស្រុងជាមួយ Messi បែបនេះ។
យ៉ាងណាមិញ ចំពោះមតិប្រិយមិត្តអ្នកអានរបស់គេហទំព័រព័ត៌មាន Kqube.net វិញគិតថារវាងពួកគេទាំង២រូបនេះមានមុខមាត់ដូចគ្នាខ្លាំងដែរឫទេ?




