ទារកប្រុសកើតមកមានទម្ងន់មិនដល់កន្លះគីឡូក្រាម (០.៤៥គីឡូក្រាម) និងជាទារកដែលតូចជាងគេបំផុតនៅលើពិភពលោក ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយធ្វើការវះកាត់បេះដូងរបស់ទារកតូចបំផុតមួយនេះបានជោគជ័យ។
ទារកដ៏តូចនេះមិនទាន់មានឈ្មោះសម្រាប់ហៅទេ ហើយគេបានកើតក្នុងសប្តាហ៍ទី ២៨ (ខែទី៧) នៃការពពោះប៉ុន្នោះ នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Udaipur នៃប្រទេសឥណ្ឌា។ ទារកមួយនេះបើយើងវាស់ គឺគេមានទំហំប៉ុនបាតដៃតែប៉ុន្នោះ ចំណែកភ្នែក សួត និងស្បែករបស់គេគឺមិនមានការលូតលាស់បន្តទៅមុខទៀតទេ ហើយផ្នែកទាំងនោះរបស់ទារកនេះគឺផុយស្រួយណាស់នៅពេលដែលយើងប៉ះ។ ក្រៅពីនេះគេក៏មានបញ្ហាក្នុងការដកដង្ហើមផងដែរ ដោយសារតែគេមានអាការៈមួយឈ្មោះ Patent Ducus Arteriousus។
បន្ទាប់ពីទារកដ៏តូចនេះកើតបាន ២ សប្តាហ៍ ក្រុមវេជ្ជបណ្ឌិតបានយកចិត្តទុកដាក់មើលថែរក្សាយ៉ាងដិតដល់ ប៉ុន្តែដោយសារតែទារកម្នាក់នេះមិនអាចទទួលយករាល់ការព្យាបាលដោយប្រើប្រាស់ថ្នាំ ទើបជម្រើសចុងក្រោយក្រុមវេជ្ជបណ្ឌិតធ្វើការវះកាត់បេះដូងយ៉ាងស្មុគស្មាញ និងតឹងតែងឲ្យគេតែម្តងរហូតទទួលបានទល្ធផលជោគជ័យ។
ឪពុករបស់ទារកដ៏តូចនេះបាននិយាយថា:
វាគឺជាអព្ភូតហេតុមួយដែលកូនប្រុសរបស់ខ្ញុំអាចរស់រានមានជីវិត ហើយការអង្វររបស់ខ្ញុំទៅដល់ព្រះ ពេលនេះលោកបានឲ្យចម្លើយហើយ។
ទស្សនាវីដេអូរបស់ទារកនេះខាងក្រោម:

Source: dailymail / liveleak