Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ​​ពលរដ្ឋ​​ខ្មែរ​ជិត​២០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​បាន​លួច​ឆ្លង​ដែន​ចូល​ទឹក​ដី​ប្រទេស​ថៃ​ ដើម​កាប់​ឈើ​ក្រញូង​ដោយ​ខុស​​ច្បាប់​​នៅ​តំបន់​អភិរក្ស​ព្រៃឈើ​ ចំណុច​ WA ២៦២៩៣០ នៃ​ស្រុក​ ឃុន​ហាន​ ខេត្ត​ស៊ីសាកតរ​ កាល​ពីថ្ងៃ​​ទី​១៣​ ឧសភា​ និង​នៅ​​​ក្នុង​ឧទ្យាន​ជាតិ​​ប៉ាង​ស៊ីដា​ ខេត្ត​សាកែវ​ កាល​ពី​ថ្ងៃ​ទី​​​១៤ ខែ​ឧសភា ឆ្នាំ​២០១៧​។

យោង​តាម​លិខិត​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ខេត្ត​សាកែវ​ ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ លួច​ឆ្លង​ដែន​ចូល​កាប់​ឈើ​ដោយ​ច្បាប់​នោះ មាន​ចំនួន​​១០​នាក់​ សុទ្ធតែ​ជា​បុរស​និង​​មក​ពី​ខេត្ត​បន្ទាយមានជ័យ​។ ដោយឡែក​ ៩​នាក់​ទៀត​ ក្នុង​នោះ​មាន​ស្រី​​ ៣​​ នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស៊ីសាកេត​ ចាប់​ខ្លួន​បាន​​​​នៅ​តំបន់​អភិរក្ស​ព្រៃឈើ​ ចំណុច​ WA ២៦​២៩៣​០ ខណៈ​ដែល​ពួកគេ​បាន​កំពុង​កាប់​ និង​អូស​​​ឈើ​​ក្រញូង​​​​​​​​។​

បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ទាំង​១៩​នាក់​ខាងលើ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​​ ឃុំខ្លួន​​​ជា​បណ្ដោះ​អាសន្ន ​ដោយ​១០​​នាក់​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត សាកែវ​ និង​៩​នាក់​ទៀត​នៅ​ក្នុង​​​ពន្ធនាគារ​ខេត្ត​ស៊ីសា​កេត ​ដើម្បី​រង់​ចាំ​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលាការ​។ ​​ពាក់ព័ន្ធ​ករណី​នេះ​​ស្ថាន​អង្គកុងស៊ុល​កម្ពុជា​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​​ទៅ​សួរ​សុខ​ទុក្ខ​រួច​ហើយ​​​និង​ក៏​កំពុង​តែ​​ជួយ​សម្រប​សម្រួល​​ឲ្យ​មាន​ការ​កាត់​ក្តី​ឆាប់​រហ័ស​ និង​ត្រៀម​ផ្តល់​មេធាវី​ជូន​ពួកគេ​ផង​ដែរ។​ ​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor