Sponsor
Pisey

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១០​ ខែ​ឧសភា ​ឆ្នាំ​២០១៧​នេះ នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង​ នាយ​ឧត្ដមសេនីយ៍  ​ហ៊ុយ ​ពិសិដ្ឋ  រួម​នឹង​មេបញ្ជាការ​ មេបញ្ជាការ​រង​ នាយ ​ពលទាហាន​ក្នុង​បញ្ជាការ​ដ្ឋាន​អង្គរក្ស​  បាន​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​ទីបំផុត​ចំពោះ​មរណភាព​របស់​ ទាហាន​មួក​ខៀវ​កម្ពុជា​៤​រូប​ នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល។​

នាយ​ឧត្ដមសេនីយ៍​ ហ៊ុយ ពិសិដ្ឋ​ និង​នាយ​ឧត្ដមសេនីយ៍ ​ហ៊ីង ប៊ុនហៀង​ បាន​ថ្លែង​ថា ​នេះ​គឺ​ជា​ការ​ពលី​ជីវិត​ប្រកប​ដោយ​ កិត្តិយស​ថ្លៃថ្នូរ​ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​ នៃ​កុលបុត្រ​កម្ពុជា​ ក្នុង​ការ​បំពេញ​បេសកកម្ម​ មនុស្សធម៌​អន្តរជាតិ​ ក្រោម​ឆត្រ​ អ.ស.ប ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។

គួរ​បញ្ជាក់​ថា ​នៅ​យប់​រំលង​អាធ្រាត្រ​ ថ្ងៃ​ទី​០៨​ ខែ​ឧសភា ​ឆ្នាំ​២០១៧​ មាន​ការ​វាយប្រហារ​ ដោយ​ក្រុម​ឧទ្ទាម​ ទៅ​លើ​ក្បួន​យុទ្ធ​ដំណើរ​របស់​កម្លាំង​ Minusca ​របស់​អង្គការ​សហប្រជាជាតិ​ បណ្ដាល​ឱ្យ​កម្លាំង​កម្ពុជា​ម្នាក់​ស្លាប់​ភ្លាមៗ​ ម្នាក់​រង​របួស​ និង​បាត់​ខ្លួន​៣នាក់​។ ប៉ុន្តែ​ពេល​នេះ​អ្នក​ដែល​បាត់​ខ្លួន​ទាំង​នោះ​បាន​ស្លាប់​ហើយ​។ ដោយ​ចំនួន​អ្នក​ស្លាប់​ទាំង​អស់​៤​នាក់​ ។

នាយ​ទាហាន​មួក​ខៀវ​កម្ពុជា​ ៣​រូប​ ដែល​បាន​បាត់​ខ្លួន​ ហើយ​ទើប​នឹង​ដឹង​ថា​ទទួល​មរណភាព​នេះ​រួម​មាន​៖  លោក​ពលបាលឯក ​(ឋានន្តរសក្ដិ​ពិតប្រាកដ​ អនុសេនីយ៍​ទោ​) អ៊ឹម ​សំ ​បុគ្គលិក​បើកបរ​ប៊ុលដូស៊ែរ​, លោក​អនុសេនីយ៍​ត្រី​ ស៊ាន នរិន្ទ​ (ព្រឹន្ទបាលទោ)​ ជំនួយ​ការ​ត្រួត​ពិនិត្យ​គុណភាព​, លោក​ពលបាលឯក​ មុំ ​តុលា ​(ព្រឹន្ទបាលទោ)​ ជំនួយ​ការ​បើកបរ​អ៊ិស្ការវ៉ាទ័រ ​និង ​លោក​អនុសេនីយ៍ត្រី​ ម៉ៅ ​អេង ​(អនុសេនីយ៍ឯក) បុគ្គលិក​ពេទ្យ​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor