មានហេតុការណ៍គ្រោះថ្នាក់ដ៏តក់ស្លុតមួយបានកើតឡើងកាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៧ នៅផ្លូវក្រោមដីមួយកន្លែងរបស់ទីក្រុងណាននីងក្នុងប្រទេសចិន បន្ទាប់ពីមានលោកតាចាស់ចូលនិវត្តន៍ម្នាក់ បានដួលនៅលើជណ្តើរយន្តកំពុងដំណើរការ ធ្វើឲ្យសក់របស់គាត់គៀបជាប់អូសតាមកាំជណ្តើរប្រហែល ៨ វីនាទី។
យោងតាមវីដេអូលើបណ្តាញព័ត៌មាន Kankan News បានបង្ហាញថា មានស្ត្រីវ័យកណ្តាលម្នាក់បានជួយជួនលោកតាឡើងជិះជណ្តើរយន្ត ប៉ុន្តែជិះបានតែបន្តិចលោកតាក៏បានដួល និងទាញអ្នកដែលជួយលោកយាយដួលទៅទាំងពីរ ពេលនោះក្បាលលោកតាបានបោកទៅនឹងជណ្តើរ ហើយសក់របស់គាត់ក៏ត្រូវបានកៀបអូសតាមជណ្តើរយន្តតែម្តងទៅ។
ប៉ុន្តែសំណាងល្អលោកតាម្នាក់នេះត្រូវបានអ្នកដំណើរនៅទីនោះរត់មកជួយសង្គ្រោះទាន់ពេលវេលា ហើយបាននាំលោកតាទៅកាន់មន្ទីរពេទ្យដែរនៅក្បែរនោះ។
Source: kankanews

